(ភ្នំពេញ)៖ គណៈកម្មការរៀបចំការប្រឡងប្រជែង នឹងរៀបចំការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ កម្រិតមធ្យមសិក្សាចំនួន ៣,០០០កន្លែង ក្នុងនោះ សម្រាប់វិទ្យាល័យមានចំនួន ១,៨០០កន្លែង និងសម្រាប់អនុវិទ្យាល័យមានចំនួន ១,២០០កន្លែង ក្នុងភូមិសាស្ត្រ រដ្ឋបាលស្រុក ដូចមានជូនភ្ជាប់អំពីមុខតំណែង មុខវិជ្ជាឯកទេសដែលបានប្រកាសជ្រើសរើស និងចំនួនកំណត់ក្នុងតារាង ឧបសម្ព័ន្ធ។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងមុខងារសាធារណៈ ដែលKPS99TVរបស់យើងទទួលបាន នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦។
សេចក្ដីជូនដំណឹងបានបញ្ជាក់ថា សម្រាប់បេក្ខជនជាប់ស្ថាពរ និងបេក្ខជនជាប់បម្រុង ត្រូវទទួលការបណ្តុះបណ្តាលនៅគ្រឹះស្ថានអប់រំគ្រូបង្រៀន តាមការកំណត់របស់ក្រសួងអប់រំ យុវជន និងកីឡា។
ចំពោះអត្ថប្រយោជន៍ សម្រាប់បេក្ខជនដែលទៅបង្រៀនកម្រិតវិទ្យាល័យ នឹងទទួលបានប្រាក់បៀវត្សប្រចាំខែ ចំនួន ១,៧៥០,០០០រៀល និងសម្រាប់បេក្ខជនដែលទៅបង្រៀនកម្រិតអនុវិទ្យាល័យ នឹងទទួលបានប្រាក់បៀវត្សប្រចាំខែ ចំនួន ១,៦០០,០០០រៀល។
សូមស្កេន QR Code ខាងក្រោម ឬចូលទៅកាន់តំណភ្ជាប់ https://go.gov.kh/era/mcsexam2026bmoeys001 ដើម្បីបំពេញព័ត៌មានសុំសិទ្ធិប្រឡងប្រជែង និងបញ្ចូលឯកសារតម្រូវសម្រាប់ការដាក់ពាក្យ៕ដោយ៖ ស្រីពី









