នាព្រឹកថ្ងៃ ទី៩ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងដាក់ចេញទិសដៅយុទ្ធសាស្ត្រសម្រាប់ឆមាសទី២ ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការទទួលបន្ទុក ព្រមទាំង អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប។
អង្គប្រជុំត្រូវបានរៀបចំឡើងក្នុងគោលបំណងត្រួតពិនិត្យ និងវាយតម្លៃលើលទ្ធផលការងារកន្លងមក ព្រមទាំងជំរុញការអនុវត្តភារកិច្ចស្នូលរបស់អគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ជាពិសេសការធ្វើសមាហរណកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មក្នុងតំបន់ឱ្យកាន់តែស៊ីជម្រៅ ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគី ជាមួយបណ្តាប្រទេសដៃគូក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក អឺរ៉ុប មជ្ឈិមបូព៌ា អាហ្វ្រិក និងអាមេរិក ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ៕
ដោយ៖ប៉ៃ សុឃីម









