跳至正文
西哈努克省电视台 · 官方网站
登录

ចាប់បានហើយ នាយកសាលាបឋមម្នាក់ នៅបាត់ដំបង ដែលរំ/លោ/ភសិស្សស្រីអាយុ១២ឆ្នាំ!

历史原文 · 暂无当前语言译文

(បាត់ដំបង)៖ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ ជនសង័្សយឈ្មោះ ជក់ ហុង ជានាយកសាលាបឋមសិក្សាវត្តកែវ ដែលបានចាប់រំលោភសិស្សស្រី ជាអនីតិជន អាយុក្រោម១៥ឆ្នាំ ហើយរត់គេចខ្លួននោះត្រូវបានសមត្ថកិច្ចសហការរកឃើញឃាត់ខ្លួន នៅស្រុកបវេល ខេត្តបាត់ដំបង និងបាននាំខ្លួនមកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បន្តអនុវត្តតាមនីតិវិធីហើយ។

កិច្ចប្រតិបត្តិការនេះ មានការចូលរួមពីនាយកដ្ឋានជំនាញនៃអគ្គស្នងការដ្ឋាននគរបាលជាតិ អង្គការពារកុមារCPU ផែនជំនាញនិងនគរបាលស្រុកពាក់ព័ន្ធ មានស្រុកឯកភ្នំនិងស្រុកប វេល៕

ដោយ៖ ធី លីថូ

评论

正在加载评论…