跳至正文
西哈努克省电视台 · 官方网站
登录

ក្រសួងសាធារណការ និងសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា ប្តេជ្ញាជំរុញទំនាក់ទំនងសេដ្ឋកិច្ច កាន់តែរឹងមាំ តាមរយៈការកែលម្អប្រព័ន្ធដឹកជញ្ជូន!

历史原文 · 暂无当前语言译文

(ភ្នំពេញ)៖ នារសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា ដឹកនាំដោយលោកស្រី ចាន់ សុខវាសនា ស្ថាបនិក និងជាប្រធាន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួង។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងសំខាន់ៗមួយចំនួនរួមមាន ការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យដឹកជញ្ជូន ភស្តុភារកម្ម និងការតភ្ជាប់ពាណិជ្ជកម្មអន្តរជាតិ និងការកំណត់ឱកាសនានា ដើម្បីកែលម្អប្រសិទ្ធភាពខ្សែច្រវាក់ផ្គត់ផ្គង់ និងសម្របសម្រួលកំណើនពាណិជ្ជកម្មរវាងកម្ពុជា និងសហរដ្ឋអាមេរិក។

ក្នុងឱកាសនោះភាគីទាំងពីរ បានប្តេជ្ញាចិត្តរួមគ្នាក្នុងការជំរុញទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មឱ្យកាន់តែរឹងមាំ តាមរយៈការកែលម្អប្រព័ន្ធដឹកជញ្ជូន និងភស្តុភារកម្ម ដែលជាកត្តាសំខាន់ក្នុងការលើកកម្ពស់លំហូរពាណិជ្ជកម្មទ្វេភាគី៕

ដោយ៖ ធី លីថូ

评论

正在加载评论…