跳至正文
西哈努克省电视台 · 官方网站
登录

ក្រសួងទេសចរណ៍ ប្រជុំពិនិត្យសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងស្ថិតិទេសចរណ៍!

历史原文 · 暂无当前语言译文

(ភ្នំពេញ)៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងផ្តល់ធាតុចូលលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងស្ថិតិទេសចរណ៍ ដែលកិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងពិនិត្យ កែសម្រួល និងបំពេញបន្ថែមខ្លឹមសារនៃសេចក្តីព្រាងអនុក្រឹត្យឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ ស្របតាមច្បាប់ស្តីពីទេសចរណ៍ ច្បាប់ស្តីពីស្ថិតិ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ មុននឹងបញ្ជូនទៅទីស្តីការគណៈរដ្ឋមន្ត្រីដើម្បីពិនិត្យបន្តតាមនីតិវិធី។ នេះបើយោងតាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក របស់ក្រសួងទេសចរណ៍ នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦។

កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ អគ្គនាយក ប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យក្រុមការងារជំនាញពិនិត្យ និងកែសម្រួលខ្លឹមសារមួយចំនួនឱ្យស្របតាមខ្លឹមសារដែលមានចែងក្នុងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមានដើម្បីបញ្ជូនទៅទីស្តីការគណៈរដ្ឋមន្ត្រីនៅចុងខែកញ្ញា ឆ្នាំ២០២៦៕

ដោយ៖ ស្រីពី

评论

正在加载评论…