跳至正文
西哈努克省电视台 · 官方网站
登录

សន្ទុះវិនិយោគកើនឡើងខ្លាំង! ខេត្តព្រះសីហនុ ទទួលបានគម្រោងថ្មី ១៨គម្រោង សរុបទុនជិត ៥០លានដុល្លារ

历史原文 · 暂无当前语言译文

សន្ទុះនៃការវិនិយោគនៅខេត្តព្រះសីហនុនៅតែបន្តមានភាពវិជ្ជមាន ដោយគិតត្រឹមឆ្នាំ២០២៦នេះ អនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុ បានទទួលពាក្យស្នើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP) សរុបចំនួន ១៨គម្រោង ជាមួយនឹងទុនវិនិយោគសរុបប្រមាណ ៤៩លានដុល្លារអាមេរិក។

ដើម្បីធានាបាននូវបរិយាកាសវិនិយោគអំណោយផល កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ លោក ឡុង ឌីម៉ង់ អភិបាលរង និងជាអនុប្រធានអនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុ បានដឹកនាំក្រុមការងារបច្ចេកទេស និងមន្ត្រីជំនាញ ចុះពិនិត្យទីតាំងជាក់ស្តែងនៃគម្រោងបង្កើតរោងចក្រផលិតក្តារបន្ទះ ស្ថិតក្នុងសង្កាត់អូរឧកញ៉ាហេង ក្រុងកំពង់សោម។

ក្នុងដំណើរចុះត្រួតពិនិត្យនេះ រដ្ឋបាលខេត្តបានផ្តោតលើចំណុចសំខាន់ៗរួមមាន

ការសម្រួលនីតិវិធី និងដោះស្រាយបញ្ហាប្រឈម៖ លោកអភិបាលរងបានជួបជជែកផ្ទាល់ជាមួយតំណាងក្រុមហ៊ុន ដើម្បីស្វែងយល់ពីកង្វល់ និងជួយដោះស្រាយឧបសគ្គនានា។ ទន្ទឹមនឹងនេះ លោកបានណែនាំឱ្យមន្ទីរ-អង្គភាពជំនាញ និងអាជ្ញាធរមូលដ្ឋាន ត្រូវបន្តសម្របសម្រួលបែបបទរដ្ឋបាល ផ្តល់ការប្រឹក្សាយោបល់ និងរក្សាកិច្ចសហការឱ្យបានជិតស្និទ្ធជាមួយវិនិយោគិន។

រដ្ឋបាលខេត្តបានស្នើឱ្យក្រុមហ៊ុនផ្តល់អាទិភាពការងារដល់ពលរដ្ឋក្នុងមូលដ្ឋាន ព្រមទាំងចុះបញ្ជីផ្តល់របបសន្តិសុខសង្គម (ប.ស.ស.) ជូនកម្មករ-និយោជិតឱ្យបានត្រឹមត្រូវស្របតាមច្បាប់ហើយ រាល់សង្វាក់ផលិតកម្មត្រូវគិតគូរឱ្យបានហ្មត់ចត់ពីផលប៉ះពាល់បរិស្ថាន និងសហគមន៍ជុំវិញ។

បន្ថែមពីនេះ លោក ឡុង ឌីម៉ង់ ក៏បានលើកទឹកចិត្តឱ្យម្ចាស់អាជីវកម្ម និងវិនិយោគិនដែលមានស្រាប់ ចូលរួមផ្សព្វផ្សាយ និងទាក់ទាញធុរជនផ្សេងទៀតឱ្យមកបណ្តាក់ទុនបន្ថែម ដើម្បីរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចក្នុងខេត្តព្រះសីហនុឱ្យកាន់តែរីកចម្រើន៕ដោយ៖ ប៉ៃ សុឃីម

评论

正在加载评论…