跳至正文
西哈努克省电视台 · 官方网站
登录

សម្ដេចប្រធានរដ្ឋសភា៖ ដំណើរទស្សនកិច្ចប្រធានាធិបតីមីយ៉ាន់ម៉ា ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រក្នុងខួប៧១ឆ្នាំ

历史原文 · 暂无当前语言译文

សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ បានទទួលជួប ឯកឧត្តម មីន អោងឡាំង ប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នៅវិមានរដ្ឋសភា ក្នុងឱកាសដែលឯកឧត្តមដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦។
ក្នុងជំនួបប្រកបដោយភាពស្និទ្ធស្នាល សម្ដេចប្រធានរដ្ឋសភាបានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានរបស់ ឯកឧត្តម មីន អោងឡាំង និងគណៈប្រតិភូជាន់ខ្ពស់។ សម្ដេចបានវាយតម្លៃថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋនេះមានសារៈសំខាន់ជាប្រវត្តិសាស្ត្រ ខណៈកម្ពុជា និងមីយ៉ាន់ម៉ា កំពុងប្រារព្ធខួបលើកទី៧១ នៃទំនាក់ទំនងការទូតផ្លូវការ ដែលបានចាប់ផ្តើមតាំងពីឆ្នាំ១៩៥៥។
សម្ដេចរដ្ឋសភាធិបតីបានគូសរំលេចថា មិត្តភាពកម្ពុជា-មីយ៉ាន់ម៉ា មានឫសគល់ជ្រៅជ្រះពីប្រវត្តិសាស្ត្រ វប្បធម៌ និងជំនឿព្រះពុទ្ធសាសនារួមគ្នា។ មូលដ្ឋានទាំងនេះបានរួមចំណែកពង្រឹងទំនុកចិត្ត ការគោរពឯករាជ្យ និងអធិបតេយ្យភាព ព្រមទាំងគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងគ្នា ក្នុងស្មារតីជាគ្រួសារអាស៊ានតែមួយ។ដោយ៖ សុភ័ក្រ្ត

评论

正在加载评论…