跳至正文
西哈努克省电视台 · 官方网站
登录

រោងចក្រ GAC បើកដំណើរការនៅកំពង់ឆ្នាំង បង្កើតការងារដល់ពលរដ្ឋ និងផ្គត់ផ្គង់រថយន្តក្នុងស្រុកនិងការនាំចេញ

历史原文 · 暂无当前语言译文

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ រោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ក្រុមហ៊ុន ធីអេច អូតូម៉ូធីវ មេនូហ្វេកធឺរីង ឯ.ក (TH Automotive Manufacturing Co.,Ltd.) និងខ្សែច្រវាក់ផលិតកម្មរថយន្តម៉ាក GAC នៅខេត្តកំពង់ឆ្នាំង។ គម្រោងនេះមានទុនវិនិយោគប្រមាណ១៩,៣លានដុល្លារអាមេរិក និងអាចផលិតរថយន្តបានប្រមាណ២ម៉ឺនគ្រឿងក្នុងមួយឆ្នាំ ដោយ៩០ភាគរយសម្រាប់ទីផ្សារក្នុងស្រុក និង១០ភាគរយសម្រាប់នាំចេញ។
រោងចក្រនេះមានទីតាំងនៅលើផ្លូវជាតិលេខ៥ ភូមិខ្នាយកកោះ ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង លើផ្ទៃដីសរុប១១ហិកតា ក្នុងនោះផ្ទៃរោងចក្រមាន២,៧ហិកតា និងត្រូវបានបង្កើតឡើងដោយវិនិយោគិនខ្មែរ១០០ភាគរយ។ ក្រុមហ៊ុនមានគម្រោងផ្គុំ និងដំឡើងរថយន្តម៉ាក GAC និង Chevrolet
ការបើកដំណើរការរោងចក្រនេះ គឺជាផ្នែកមួយនៃការរីកចម្រើននៃឧស្សាហកម្មផ្គុំ និងដំឡើងរថយន្តនៅកម្ពុជា ដែលស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញវិស័យឧស្សាហកម្មធុនធំ។ បច្ចុប្បន្ន មានក្រុមហ៊ុនផ្គុំ និងដំឡើងរថយន្តប្រមាណ១០ ក្នុងចំណោម១៥ក្រុមហ៊ុនកំពុងដំណើរការ ដែលមិនត្រឹមតែរួមចំណែកបង្កើនសមត្ថភាពផលិតកម្មក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតឱកាសការងារ និងជំនាញបច្ចេកទេសសម្រាប់ប្រជាពលរដ្ឋកម្ពុជាផងដែរ៕ដោយ៖ សុភ័ក្រ្ត 

评论

正在加载评论…