跳至正文
西哈努克省电视台 · 官方网站
登录

ខ្យងភ្នែកប្រើសចំនួន ២៥០ គីឡូក្រាម ត្រូវបានលែងចូលដែនទឹកធម្មជាតិវិញនៅ ឃុំពាមក្រសោបខេត្តកោះកុង

历史原文 · 暂无当前语言译文

រដ្ឋបាលស្រុកមណ្ឌលសីមា បានរៀបចំពិធីលែងខ្យងភ្នែកប្រើសចំនួន ២៥០ គីឡូក្រាម ចូលទៅក្នុងដែនជម្រកធម្មជាតិវិញ ស្ថិតនៅក្នុងភូមិសាស្ត្រឃុំពាមក្រសោបកាលខេត្តកោះកុង កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ។

ពិធីនេះបានប្រព្រឹត្តទៅក្រោមការចូលរួមពី លោក សុខ ភិរម្យ អភិបាលស្រុកមណ្ឌលសីមា ដោយមានការចូលរួមពីលោក នូ ង៉ុយ នាយផ្នែករដ្ឋបាលជលផលពាមក្រសោប រួមជាមួយអធិការនគរបាលស្រុក អាជ្ញាធរឃុំ-ភូមិ គណៈកម្មការសហគមន៍នេសាទ និងគណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិពាមក្រសោប សរុបចំនួន ១២ នាក់ ដើម្បីរួមចំណែកស្តារ និងអភិរក្សធនធានជលផលសមុទ្រឱ្យកាន់តែសម្បូរបែប៕

ដោយ៖ ប៉ៃ សុឃីម

评论

正在加载评论…