跳至正文
西哈努克省电视台 · 官方网站
登录

ឯកឧត្តមស៊ុន ចាន់ថុលនឹងបន្តចរចារទម្លាក់ពន្ធជាមួយអាមេរិកបន្ថែមទៀតក្រោយអាមេរិកបញ្ចុះពន្ធឱ្យកម្ពុជាត្រឹម១៩ភាគរយ

历史原文 · 暂无当前语言译文

ឯកឧត្តម ស៊ុន ចាន់ថុល អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអះអាងថា ឯកឧត្តម នឹងខិតខំចរចារចុះពន្ធជាមួយសហរដ្ឋអាមេរិកបន្ថែមទៀតទៅលើវិស័យអាទិភាពដូចជា វិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង ដោយប្រភេទទំនិញនេះ គឺមិនមានធ្វើនៅសហរដ្ឋអាមេរិកទេ។ ឯកឧត្តមសង្កត់ធ្ងន់ថា «យើងនឹងខិតខំបន្តចរចាធ្វើយ៉ាងណាឱ្យបានទាប់ជាង ១៩ភាគរយទៅលើទំនិញមួយចំនួនដែលជាទំនិញអាទិភាពរបស់កម្ពុជាយើង ដែលបង្កើតការងារបាន ១លាន់នាក់ជូនបងប្អូនប្រជាពលរដ្ឋ ជាពិសេសគឺស្រ្តី ដែលនេះជាវិស័យដ៏សំខាន់សម្រាប់កម្ពុជាយើង»។

ការអះអាងរបស់ឯកឧត្តមស៊ុន ចាន់ថុល ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលនៃអត្រាពន្ធគយបដិការរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥នេះ៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…