跳至正文
西哈努克省电视台 · 官方网站
登录

ភ្ញៀវទេសចរទៅទស្សនាប្រាសាទព្រះវិហារនិងកោះកេរជិត២ម៉ឺននាក់ក្នុងខែកក្កដា

历史原文 · 暂无当前语言译文

摘要

គិតចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ រមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ បានទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាសរុបជិត ១៦,៨៦៩នាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អាជ្ញាធរជាតិព្រះវិហារ នៅថ្ងៃទី០១ ខែសីហា។ក្នុងសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ថា រមណីយដ្ឋានប្រាសាទព្រះវិហារ បានទទួលភ្ញៀវទេសចរសរុបចំនួន ៩៥៣៤នាក់ ដែលក្នុងនោះមានភ្ញៀវទេសជាតិចំនួន ៩៣១៦នាក់ និងភ្ញៀវទេសចរបរទេសចំនួន ២១៨នាក់។ ប្រាសាទព្រះវិហារ ជាប្រាសាទដ៏ពិសិដ្ឋរបស់កម្ពុជា ដែលស្ថិតន

គិតចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ រមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ បានទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាសរុបជិត ១៦,៨៦៩នាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អាជ្ញាធរជាតិព្រះវិហារ នៅថ្ងៃទី០១ ខែសីហា។

ក្នុងសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ថា រមណីយដ្ឋានប្រាសាទព្រះវិហារ បានទទួលភ្ញៀវទេសចរសរុបចំនួន ៩៥៣៤នាក់ ដែលក្នុងនោះមានភ្ញៀវទេសជាតិចំនួន ៩៣១៦នាក់ និងភ្ញៀវទេសចរបរទេសចំនួន ២១៨នាក់។  ប្រាសាទព្រះវិហារ ជាប្រាសាទដ៏ពិសិដ្ឋរបស់កម្ពុជា ដែលស្ថិតនៅលើភ្នំដងរែក ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកនាកិច្ចប្រជុំទី៣២ របស់គណៈកម្មាធិការ បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ (UNESCO) កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨ នៅទីក្រុងកេបិច ប្រទេសកាណាដា។

ចំណែក រមណីយដ្ឋានប្រាសាទកោះកេរ បានទទួលភ្ញៀវទេសចរជាតិសរុបចំនួន ៧,៣៣៥នាក់។ រមណីយដ្ឋានបុរាណវិទ្យាប្រាសាទកោះកេរ ដែលមានទីតាំងស្ថិតក្នុងខេត្តព្រះវិហារត្រូវបានអង្គការយូណេស្កូសម្រេចបញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោកកាលពីថ្ងៃអាទិត្យ ទី១៧ ខែកញ្ញា ឆ្នាំ២០២៣ បន្ទាប់ពីរដ្ឋាភិបាលកម្ពុជាបានស្នើសុំតាំងពីឆ្នាំ២០២១។

សូមជម្រាបថា  រមណីយដ្ឋានបុរាណវិទ្យាប្រាសាទកោះកេរជាសម្បត្តិរបស់កម្ពុជាទី៤ជាមួយតំបន់បុរាណវិទ្យាចំនួនបីផ្សេងទៀត ដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក រួមមាន ប្រាសាទអង្គរវត្តក្នុងឆ្នាំ១៩៩២ ប្រាសាទព្រះវិហារក្នុងឆ្នាំ២០០៨ និងតំបន់ប្រាសាទសំបូរព្រៃគុកក្នុងឆ្នាំ២០១៧៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…