រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជាអនុញ្ញាតឱ្យជ្រើសរើសយុវជនខ្មែរ ១ម៉ឺននាក់ ចូលបំពេញកាតព្វកិច្ចយោធាក្នុងឆ្នាំ២០២៦ ដើម្បីពង្រឹងវិស័យការពារជាតិ និងផ្តល់ឱកាសដល់យុវជន

រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យអនុញ្ញាតឱ្យក្រសួងការពារជាតិជ្រើសរើសប្រជាពលរដ្ឋខ្មែរចំនួន ១០.០០០នាក់ ដែលមានអាយុចាប់ពី ១៨ឆ្នាំ ដល់ ២៥ឆ្នាំ ឱ្យចូលបំពេញកាតព្វកិច្ចយោធារយៈពេល ២៤ខែ សម្រាប់ឆ្នាំ២០២៦ ស្របតាមច្បាប់ស្តីពីកាតព្វកិច្ចយោធា។ ការជ្រើសរើសនេះ គឺជាការយកចិត្តទុកដាក់លើការពង្រឹងសមត្ថភាពការពារជាតិ ការកសាងធនធានមនុស្សក្នុងវិស័យយោធា និងការលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងកិច្ចការពារប្រទេសជាតិ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យអនុញ្ញាតឱ្យក្រសួងការពារជាតិជ្រើសរើសប្រជាពលរដ្ឋខ្មែរចំនួន ១០.០០០នាក់ ដែលមានអាយុចាប់ពី ១៨ឆ្នាំ ដល់ ២៥ឆ្នាំ ឱ្យចូលបំពេញកាតព្វកិច្ចយោធារយៈពេល ២៤ខែ សម្រាប់ឆ្នាំ២០២៦ ស្របតាមច្បាប់ស្តីពីកាតព្វកិច្ចយោធា។ ការជ្រើសរើសនេះ គឺជាការយកចិត្តទុកដាក់លើការពង្រឹងសមត្ថភាពការពារជាតិ ការកសាងធនធានមនុស្សក្នុងវិស័យយោធា និងការលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងកិច្ចការពារប្រទេសជាតិ។ ការមានកម្លាំងយោធាដែលមានសមត្ថភាព និងការរៀបចំកម្លាំងឱ្យបានសមស្រប គឺជាកត្តាសំខាន់ក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដី និងរក្សាសន្តិសុខជាតិ។ ជាមួយគ្នានេះ ការអនុវត្តកាតព្វកិច្ចយោធាក៏អាចក្លាយជាឱកាសសម្រាប់យុវជនខ្មែរបានចូលរួមបម្រើជាតិ ស្វែងយល់ពីវិន័យ និងការទទួលខុសត្រូវ ព្រមទាំងអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួនតាមរយៈការហ្វឹកហ្វឺន និងបទពិសោធន៍ក្នុងវិស័យយោធា។ ការបំពេញកាតព្វកិច្ចនេះអាចជួយឱ្យយុវជនពង្រឹងស្មារតីសាមគ្គីភាព ការសហការជាក្រុម ភាពអត់ធ្មត់ និងការគោរពវិន័យ ដែលជាគុណសម្បត្តិមានសារៈសំខាន់ទាំងក្នុងការងារ និងជីវិតប្រចាំថ្ងៃ។ ចំពោះយុវជនដែលមានចំណាប់អារម្មណ៍លើវិស័យការពារជាតិ ការចូលរួមនេះក៏អាចជាជំហានមួយក្នុងការស្វែងយល់ពីអាជីពយោធា និងតួនាទីរបស់កងកម្លាំងក្នុងការបម្រើប្រទេសជាតិផងដែរ។ យុវជនដែលមានចំណាប់អារម្មណ៍បំពេញកាតព្វកិច្ចយោធា ត្រូវទាក់ទងនិងដាក់ពាក្យស្នើសុំតាមរយៈ គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា។ ចំពោះយុវជនជាបុរសដែលមានអាយុពី ១៨ ដល់ ២៥ឆ្នាំ គឺស្ថិតក្នុងកាតព្វកិច្ច និងអាចស្នើសុំបំពេញសេវាដោយស្ម័គ្រចិត្ត ឬតាមនីតិវិធីកំណត់ ខណៈដែលស្ត្រីអាចចូលរួមតាមគោលការណ៍ស្ម័គ្រចិត្ត។ចំពោះរយៈពេលការបំពេញកាតព្វកិច្ចយោធាមានរយៈពេល ២៤ខែ (២ឆ្នាំ) ស្របតាមច្បាប់ស្តីពីកាតព្វកិច្ចយោធា៕ ដោយ៖ សុភ័ក្រ្ត
កំណែប្រភព
{
  "publishedSourceRevision": "2",
  "publishedWorkingVersionId": "15657",
  "languageVersionId": "12348",
  "visibilityVersion": "5",
  "versionToken": "a1.jKTbuDtoq7-1H9xvFOenB3XqA4AC7DUk8J0ZvMPkGsw"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។