តុលាការចិនផ្តន្ទាទោសប្រហារជីវិត ដោយព្យួរទោស២ឆ្នាំ អតីតមន្ត្រីហិរញ្ញវត្ថុជាន់ខ្ពស់ ពាក់ព័ន្ធនឹងបទចោទប្រកាន់ស៊ីសំណូក៦៥លានដុល្លារអាមេរិក
កាលពីថ្ងៃអង្គារ ទី២៧ ខែតុលាម្សិលមិញនេះ អតីតមន្ត្រីជាន់ខ្ពស់នៃស្ថាប័នត្រួតពិនិត្យមូលបត្ររបស់ប្រទេសចិន ត្រូវបានតុលាការសម្រេចផ្តន្ទាទោសប្រហារជីវិត ដោយព្យួរទោសរយៈពេលពីរឆ្នាំ លើបទចោទប្រកាន់ពីបទស៊ីសំណូក ខណៈដែលរដ្ឋាភិបាលក្រុងប៉េកាំង បន្តយុទ្ធនាការបោសសម្អាតអំពើពុករលួយយ៉ាងក្តៅគគុក និងទ្រង់ទ្រាយធំ។ លោក Wang Huimin ដែលធ្លាប់កាន់តំណែងជាសមាជិកគណៈកម្មាធិការបក្សកុម្មុយនីស្ត នៃគណៈកម្មការនិយ័តកម្មមូលបត្រចិន (CSRC) ពីឆ្នាំ ២០១៤ ដល់ឆ្នាំ ២០១៩ ត្រូវបានរកឃើញថាបានទទួលយកប្រាក់សំណូកសរុបលើសពី ៤៣៦ លានយ័ន ដែលស្មើនឹងប្រមាណ ៦៥ លានដុល្លារអាមេរិក។
ខ្លឹមសារប្រភព
កាលពីថ្ងៃអង្គារ ទី២៧ ខែតុលាម្សិលមិញនេះ អតីតមន្ត្រីជាន់ខ្ពស់នៃស្ថាប័នត្រួតពិនិត្យមូលបត្ររបស់ប្រទេសចិន ត្រូវបានតុលាការសម្រេចផ្តន្ទាទោសប្រហារជីវិត ដោយព្យួរទោសរយៈពេលពីរឆ្នាំ លើបទចោទប្រកាន់ពីបទស៊ីសំណូក ខណៈដែលរដ្ឋាភិបាលក្រុងប៉េកាំង បន្តយុទ្ធនាការបោសសម្អាតអំពើពុករលួយយ៉ាងក្តៅគគុក និងទ្រង់ទ្រាយធំ។
លោក Wang Huimin ដែលធ្លាប់កាន់តំណែងជាសមាជិកគណៈកម្មាធិការបក្សកុម្មុយនីស្ត នៃគណៈកម្មការនិយ័តកម្មមូលបត្រចិន (CSRC) ពីឆ្នាំ ២០១៤ ដល់ឆ្នាំ ២០១៩ ត្រូវបានរកឃើញថាបានទទួលយកប្រាក់សំណូកសរុបលើសពី ៤៣៦ លានយ័ន ដែលស្មើនឹងប្រមាណ ៦៥ លានដុល្លារអាមេរិក។
សាលក្រមរបស់តុលាការបានបញ្ជាក់ថា ទំហំទឹកប្រាក់ពាក់ព័ន្ធនេះ មានចំនួនធំធេង និងបានបង្កការខាតបង់យ៉ាងធ្ងន់ធ្ងរដល់ផលប្រយោជន៍របស់រដ្ឋ និងប្រជាជន ដែលទាមទារឱ្យមានការផ្តន្ទាទោសប្រហារជីវិត៕ អត្ថបទ៖ រិទ្ធី
កំណែប្រភព
{
"publishedSourceRevision": "3",
"publishedWorkingVersionId": "15664",
"languageVersionId": "12447",
"visibilityVersion": "3",
"versionToken": "a1.RzVGSuaBgxdFioSdpiEiE-d6cn3mpu06ayrH4dV9RMM"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
