ប្រតិភូពិសេសអាស៊ាន នឹងដឹកនាំបេសកកម្មមនុស្សធម៌ទៅកាន់ប្រទេសមីយ៉ាន់ម៉ា
ប្រធានអាស៊ានប្តូរវេន គឺប្រទេសហ្វីលីពីនបានថ្លែងថា ប្រតិភូពិសេសរបស់អាស៊ាន ទទួលបន្ទុកកិច្ចការប្រទេសមីយ៉ាន់ម៉ា លោកស្រី Ma. Theresa Lazaro នឹងដឹកនាំបេសកកម្មមនុស្សធម៌ទៅកាន់ប្រទេសនេះ ដោយចាប់ផ្តើមចាប់ពីថ្ងៃពុធនេះតទៅ។
ខ្លឹមសារប្រភព
ប្រធានអាស៊ានប្តូរវេន គឺប្រទេសហ្វីលីពីនបានថ្លែងថា ប្រតិភូពិសេសរបស់អាស៊ាន ទទួលបន្ទុកកិច្ចការប្រទេសមីយ៉ាន់ម៉ា លោកស្រី Ma. Theresa Lazaro នឹងដឹកនាំបេសកកម្មមនុស្សធម៌ទៅកាន់ប្រទេសនេះ ដោយចាប់ផ្តើមចាប់ពីថ្ងៃពុធនេះតទៅ។
ដំណើរទស្សនកិច្ចរយៈពេល ២ ថ្ងៃ របស់លោកស្រី Theresa Lazaro រដ្ឋមន្ត្រីការបរទេសប្រទេសហ្វីលីពីន នឹងរួមបញ្ចូលទាំងដំណើរទស្សនកិច្ចទៅកាន់រដ្ឋ Shan របស់ប្រទេសមីយ៉ាន់ម៉ា និងកិច្ចជំនួបផ្សេងៗទៀត នៅក្នុងរដ្ឋធានី ណៃពិដោ ផងដែរ។ តែទោះជាយ៉ាងណា ពុំទាន់មានព័ត៌មានលម្អិតត្រូវបានផ្តល់ជូនទាក់ទងនឹងកិច្ចជំនួបទាំងនោះនៅឡើយទេ ខណៈដែលរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ក៏មិនទាន់បានបញ្ជាក់អំពីដំណើរទស្សនកិច្ចនេះនៅឡើយដែរ ស្របពេលដែលកាលពីខែសីហា រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានលើកឡើងថា ពុំទាន់មានតម្រូវការចាំបាច់ណាមួយសម្រាប់ការមកដល់របស់ប្រតិភូពិសេសនេះនោះទេ។
លោកស្រី Lazaro កន្លងមកបានស្នើសុំជួបជជែកផ្ទាល់ជាមួយម្ចាស់ជ័យលាភីរង្វាន់ណូបែល គឺលោកស្រី អ៊ុងសាន ស៊ូជី ដែលត្រូវបានឃុំខ្លួនចាប់តាំងពីលោកស្រីត្រូវបានទម្លាក់ចេញពីតំណែង នៅក្នុងការធ្វើរដ្ឋប្រហារយោធាឆ្នាំ ២០២១ មក។បន្ទាប់មក ប្រទេសនេះ បានធ្លាក់ចូលទៅក្នុងសង្គ្រាមស៊ីវិលរហូតមកដល់ពេលបច្ចុប្បន្ន ដោយនាបមនុស្សប្រមាណ ១០.០០០ នាក់ បានបាត់បង់ជីវិត និងជាង ៣.៥ លាននាក់ ត្រូវផ្លាស់ទីលំនៅ។
ចាប់តាំងពីពេលនោះមក ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ប្រទេសមីយ៉ាន់ម៉ា នៅតែបន្តហាមឃាត់មិនឱ្យចូលរួមកិច្ចប្រជុំកំពូលៗរបស់អាស៊ាន យោងតាមការមិនអនុវត្តតាមអនុលោមផែនការសន្តិភាពដែលដឹកនាំដោយអាស៊ាន។
តែទោះជាយ៉ាងណា សមាជិកអាស៊ានមួយចំនួនកាលពីពេលថ្មីៗនេះ បានស្វាគមន៍មេដឹកនាំរបបយោធា ដែលបច្ចុប្បន្ន ជាប្រធានាធិបតីប្រទេសមីយ៉ាន់ម៉ា គឺលោក Min Aung Hlaing ក្នុងដំណើរទស្សនកិច្ចផ្លូវការ រួមមាន ប្រទេសថៃ ម៉ាឡេស៊ី វៀតណាម និងឡាវជាដើម៕អត្ថបទ៖ រិទ្ធី
កំណែប្រភព
{
"publishedSourceRevision": "2",
"publishedWorkingVersionId": "15731",
"languageVersionId": "12482",
"visibilityVersion": "3",
"versionToken": "a1.wrlG7Geg0ckyj9ICR43WEDBSr2YhE3sihAhGL8MlMeg"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
