រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

Blogger ជនជាតិចិនប្រឆាំងបទល្មើសឆបោក ត្រូវបានសម្លាប់បំបិទមាត់ បន្ទាប់ពីការលាតត្រដាងព័ត៌មានដ៏ខ្មៅងងឹត

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន South China Mornig News បានរាយការណ៍កាលពីថ្ងៃទី ២៧ ខែតុលាម្សិលមិញថា Blogger ឬអ្នកសរសេរប្លុក ជនជាតិចិនម្នាក់ ដែលរាយការណ៍ និងលាតត្រដាងអំពីទីតាំងបណ្តាញឆបោកនៅក្នុងប្រទេសមីយ៉ាន់ម៉ា ត្រូវបានចាប់ខ្លួន និងវាយ រហូតដល់ស្លាប់ នៅក្នុងផែនការឃាតកម្មដែលមានតម្លៃ ១ លានយ័ន ដែលស្មើនឹងប្រមាណជិត ១៥ ម៉ឺនដុល្លារអាមេរិក។ លោក Wu Kai ដែលគេស្គាល់លើបណ្តាញសង្គមក្រោមឈ្មោះ Huijian ត្រូវបានសម្លាប់កាលពីខែវិច្ឆិកា ឆ្នាំ ២០២៤ ខណៈដែលមនុស្សចំនួន ១៤ នាក់ ត្រូវបានតុលាការផ្តន្ទាទោសក្នុងសំណុំរឿងនេះ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន South China Mornig News បានរាយការណ៍កាលពីថ្ងៃទី ២៧ ខែតុលាម្សិលមិញថា Blogger ឬអ្នកសរសេរប្លុក ជនជាតិចិនម្នាក់ ដែលរាយការណ៍ និងលាតត្រដាងអំពីទីតាំងបណ្តាញឆបោកនៅក្នុងប្រទេសមីយ៉ាន់ម៉ា ត្រូវបានចាប់ខ្លួន និងវាយ រហូតដល់ស្លាប់ នៅក្នុងផែនការឃាតកម្មដែលមានតម្លៃ ១ លានយ័ន ដែលស្មើនឹងប្រមាណជិត ១៥ ម៉ឺនដុល្លារអាមេរិក។ លោក Wu Kai ដែលគេស្គាល់លើបណ្តាញសង្គមក្រោមឈ្មោះ Huijian ត្រូវបានសម្លាប់កាលពីខែវិច្ឆិកា ឆ្នាំ ២០២៤ ខណៈដែលមនុស្សចំនួន ១៤ នាក់ ត្រូវបានតុលាការផ្តន្ទាទោសក្នុងសំណុំរឿងនេះ។ យោងតាមសាលដីកាបានឱ្យដឹងថា បុគ្គលម្នាក់ដែលប្រើប្រាស់ឈ្មោះលើ “Shaoxiao” បានសន្យាផ្តល់ប្រាក់ចំនួន ៣ ម៉ឺនយ័នប្រមាណជិត ៥០០០ ដុល្លារ ដើម្បីចាប់ខ្លួនបុគ្គលរូបណាដែលសរសេរអត្ថបទប្លុក ប្រឆាំងបទល្មើសឆបោករបស់ខ្លួន ដោយឈ្មោះ Zhao Bing បានទទួលយកការងារនេះ រួចបានកៀងគរបក្ខពួកបន្ថែម និងបានដំឡើងតម្លៃរហូតដល់ទៅ ១ លានយ័ន។ ក្រុមជនល្មើស ដែលបន្លំខ្លួនជានគរបាល បានចាប់ខ្លួនលោក Wu នៅខេត្ត Guangdong កាលពីថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២៤ និងបានធ្វើទារុណកម្មវាយដំ សួរចម្លើយ និងលុបអត្ថបទរបស់លោកចោល ហើយសពរបស់លោក Wu Kai ដែលប្រើប្រាស់ឈ្មោះលើបណ្តាញសង្គមថា “Huijian” ដែលបានចំណាយពេលជាច្រើនឆ្នាំក្នុងការសរសេរអត្ថបទរាយការណ៍ និងលាតត្រដាងអំពីបទល្មើសឆបោកតាមប្រព័ន្ធអនឡាញនៅក្នុងតំបន់អាស៊ីនេះ ត្រូវបានគេប្រទះឃើញនៅភាគខាងត្បូងប្រទេសចិន កាលពីខែវិច្ឆិកា ឆ្នាំ ២០២៤ ខណៈដែលសាវតារបស់បុគ្គលផ្តើមគំនិតដែលប្រើឈ្មោះ Shaoxiao ដែលជាអ្នកជួលឱ្យសម្លាប់ Blogger រូបនេះ នៅតែបន្តរស់នៅបរទេស និងមិនទាន់ត្រូវបានចាប់ខ្លួននៅឡើយទេ៕ អត្ថបទ៖ រិទ្ធី
កំណែប្រភព
{
  "publishedSourceRevision": "2",
  "publishedWorkingVersionId": "15738",
  "languageVersionId": "12520",
  "visibilityVersion": "2",
  "versionToken": "a1.UNwJi1GzmXi49LaiE-BxymydUTB0gyqk55Odrfqh-is"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។