កម្ពុជាប្រាប់អាល្លឺម៉ង់ ពីបច្ចុប្បន្នភាពដោះស្រាយព្រំដែនគោកជាមួយថៃ ផ្អែកលើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងដែលមានស្រាប់!
នារសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតឱ្យលោកជំទាវ Silke Röfer ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ នៅទីស្តីការក្រសួង។ ជាកិច្ចចាប់ផ្ដើម ឯកឧត្តម ប្រាក់ សុខុន បានសម្តែងនូវការស្វាគមន៍ និងអបអរសាទរយ៉ាងកក់ក្ដៅចំពោះលោកជំទាវ Silke Röfer ដែលទទួលបានការតែងតាំងជាឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា ព្រមទាំងបានបញ្ជាក់ពីការផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធ ក្នុងអាណត្តិនៃការបំពេញបេសកកម្មការទូតរបស់លោកជំទាវឯកអគ្គរដ្ឋទូតនៅកម្ពុជា។
ខ្លឹមសារប្រភព
នារសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតឱ្យលោកជំទាវ Silke Röfer ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ នៅទីស្តីការក្រសួង។
ជាកិច្ចចាប់ផ្ដើម ឯកឧត្តម ប្រាក់ សុខុន បានសម្តែងនូវការស្វាគមន៍ និងអបអរសាទរយ៉ាងកក់ក្ដៅចំពោះលោកជំទាវ Silke Röfer ដែលទទួលបានការតែងតាំងជាឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា ព្រមទាំងបានបញ្ជាក់ពីការផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធ ក្នុងអាណត្តិនៃការបំពេញបេសកកម្មការទូតរបស់លោកជំទាវឯកអគ្គរដ្ឋទូតនៅកម្ពុជា។ ជាការឆ្លើយតប លោកជំទាវឯកអគ្គរដ្ឋទូត បានបញ្ជាក់នូវការប្ដេជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ និងរឹងមាំបន្ថែមទៀត។
ភាគីទាំងពីរ បានសម្ដែងការពេញចិត្តចំពោះទំនាក់ទំនងទ្វេភាគីដ៏យូរអង្វែងនិងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្លានៃប្រទេសទាំងពីរលើវិស័យអាទិភាពសំខាន់ៗរួមមាន ពាណិជ្ជកម្ម ការវិនិយោគ កសិ-ឧស្សាហកម្ម បរិស្ថាន ការអប់រំ ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឧក្រិដ្ឋកម្មឆ្លងដែន និងសកម្មភាពបោសសម្អាតមីន។ល។ ភាគីទាំងពីរ ក៏បានវាយតម្លៃខ្ពស់ចំពោះការផ្លាស់ប្ដូរទស្សនកិច្ចកម្រិតខ្ពស់ ការរៀបចំកិច្ចពិគ្រោះយោបល់រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ និងកិច្ចពិគ្រោះយោបល់អន្តរក្រសួងពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងភាពជាដៃគូសេដ្ឋកិច្ច ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលអាល្លឺម៉ង់ចំពោះការរួមចំណែកចំពោះការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា ព្រមទាំងអរគុណចំពោះការគាំទ្ររបស់អាល្លឺម៉ង់ ក្នុងការជំរុញការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដមឧបនាយករដ្ឋមន្រ្តី ក៏បានជម្រាបជូនលោកជំទាវឯកអគ្គរដ្ឋទូត អំពីបច្ចុប្បន្នភាពនៃដំណើរការដោះស្រាយព្រំដែនគោក ដោយផ្អែកលើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀង ដែលមានស្រាប់ ព្រមទាំងបញ្ហាព្រំដែនសមុទ្ររវាងកម្ពុជា និងថៃ ដោយផ្តោតលើដំណើរការផ្សះផ្សានៃគណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា អ.ស.ប. ស្ដីពីនីតិសមុទ្រ ផងដែរ៕
ដោយ៖ ស្រីពី
កំណែប្រភព
{
"publishedSourceRevision": "2",
"publishedWorkingVersionId": "15814",
"languageVersionId": "12528",
"visibilityVersion": "3",
"versionToken": "a1.5LbkX38RcTSRFtAqVaZxkA9gFnzCoh2BG0Yh0CqCNxo"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
