រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

កម្ពុជា-អាមេរិកបង្ក្រាបការជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំឃាត់ខ្លួន៨នាក់រឹបអូសមេតំហ្វេតាមីនជិត១តោនបម្រុងដឹកពីកំពង់ផែកោះកុងទៅកាន់នាវានៅក្នុងដែនទឹកអន្តរជាតិ

កម្លាំងសមត្ថកិច្ចកម្ពុជា សហការជាមួយរដ្ឋបាលអនុវត្តច្បាប់ប្រឆាំងគ្រឿងញៀនរបស់សហរដ្ឋអាមេរិក (DEA) បានបង្ក្រាបការដឹកជញ្ជូនគ្រឿងញៀនតាមផ្លូវទឹក ដោយឃាត់ខ្លួនជនសង្ស័យចំនួន៨នាក់ និងរឹបអូសថ្នាំញៀនមេតំហ្វេតាមីនជិត៩៧៩គីឡូក្រាម។ ប្រតិបត្តិការនេះធ្វើឡើងដោយមានការចូលរួមពីនគរបាលប្រឆាំងគ្រឿងញៀនកម្ពុជា (ADP) និងនគរបាលខេត្តកោះកុង ដើម្បីទប់ស្កាត់ទូកនេសាទដែលសង្ស័យថាដឹកគ្រឿងញៀនចេញពីកំពង់ផែកោះកុង ឆ្ពោះទៅកាន់នាវានានាក្នុងដែនទឹកអន្តរជាតិ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

កម្លាំងសមត្ថកិច្ចកម្ពុជា សហការជាមួយរដ្ឋបាលអនុវត្តច្បាប់ប្រឆាំងគ្រឿងញៀនរបស់សហរដ្ឋអាមេរិក (DEA) បានបង្ក្រាបការដឹកជញ្ជូនគ្រឿងញៀនតាមផ្លូវទឹក ដោយឃាត់ខ្លួនជនសង្ស័យចំនួន៨នាក់ និងរឹបអូសថ្នាំញៀនមេតំហ្វេតាមីនជិត៩៧៩គីឡូក្រាម។ ប្រតិបត្តិការនេះធ្វើឡើងដោយមានការចូលរួមពីនគរបាលប្រឆាំងគ្រឿងញៀនកម្ពុជា (ADP) និងនគរបាលខេត្តកោះកុង ដើម្បីទប់ស្កាត់ទូកនេសាទដែលសង្ស័យថាដឹកគ្រឿងញៀនចេញពីកំពង់ផែកោះកុង ឆ្ពោះទៅកាន់នាវានានាក្នុងដែនទឹកអន្តរជាតិ។នេះបើយោងតាមការផ្សាយរបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជានៅថ្ងៃទី២៨ខែតុលាឆ្នាំ២០២៦នេះ។ តាមការបញ្ជាក់របស់សហរដ្ឋអាមេរិក ប្រតិបត្តិការនេះបានរារាំងការដឹកជញ្ជូនគ្រឿងញៀនក្នុងបរិមាណដ៏ច្រើន មិនឱ្យចូលទៅដល់សហគមន៍នៅកម្ពុជា សហរដ្ឋអាមេរិក និងប្រទេសដទៃទៀត។ ភាគីអាមេរិកបានបង្ហាញមោទនភាពចំពោះកិច្ចសហប្រតិបត្តិការជាមួយសមត្ថកិច្ចកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀន និងបណ្តាញឧក្រិដ្ឋជនដែលបង្កការគំរាមកំហែងដល់សុខភាព និងសុវត្ថិភាពសាធារណៈ។ ជាមួយគ្នានេះ រដ្ឋបាលអនុវត្តច្បាប់ប្រឆាំងគ្រឿងញៀនរបស់សហរដ្ឋអាមេរិក (DEA) បានបញ្ជាក់ពីការប្តេជ្ញាចិត្តបន្តគាំទ្រអាជ្ញាធរកម្ពុជា ក្នុងការស៊ើបអង្កេត និងបង្ក្រាបបណ្តាញឧក្រិដ្ឋជនឆ្លងដែន ដែលប្រើប្រាស់កម្ពុជាជាផ្លូវឆ្លងកាត់សម្រាប់ការដឹកជញ្ជូនគ្រឿងញៀន។ កិច្ចសហប្រតិបត្តិការនេះមានសារៈសំខាន់ក្នុងការទប់ស្កាត់លំហូរគ្រឿងញៀន និងការពារសហគមន៍ពីផលប៉ះពាល់នៃគ្រឿងញៀនខុសច្បាប់៕ ដោយ៖ សុភ័ក្រ្ត
កំណែប្រភព
{
  "publishedSourceRevision": "2",
  "publishedWorkingVersionId": "15815",
  "languageVersionId": "12530",
  "visibilityVersion": "5",
  "versionToken": "a1.lGw4rji3opxWkVvqWI8DC9eWq1v0YfJFcqu2VhEg9G4"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។