រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

កម្ពុជាធ្វើពិធីប្រុងពលី ចាប់ផ្តើមការរៀបចំទីតាំងកម្មវិធីភូមិហ្រ្វង់កូហ្វូនីនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០!

នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយលោកជំទាវកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីប្រុងពលី មុនដំណើរការចាប់ផ្តើមកម្មវិធីភូមិហ្រ្វង់កូហ្វូនី ដែលជាព្រឹត្តិការណ៍មួយផ្តោតលើការផ្សារភ្ជាប់វប្បធម៌ ភាសា និងកិច្ចសហប្រតិបត្តិការរវាងប្រទេសនានាក្នុងសហគមន៍ហ្វ្រង់កូហ្វូនី។ ពិធីប្រុងពលីនេះ ត្រូវបានរៀបចំឡើងតាមប្រពៃណីទំនៀមទម្លាប់ខ្មែរ ក្នុងគោលបំណងបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន និងពរជ័យ ដើម្បីឱ្យការរៀបចំកម្មវិធីប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយលោកជំទាវកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីប្រុងពលី មុនដំណើរការចាប់ផ្តើមកម្មវិធីភូមិហ្រ្វង់កូហ្វូនី ដែលជាព្រឹត្តិការណ៍មួយផ្តោតលើការផ្សារភ្ជាប់វប្បធម៌ ភាសា និងកិច្ចសហប្រតិបត្តិការរវាងប្រទេសនានាក្នុងសហគមន៍ហ្វ្រង់កូហ្វូនី។ ពិធីប្រុងពលីនេះ ត្រូវបានរៀបចំឡើងតាមប្រពៃណីទំនៀមទម្លាប់ខ្មែរ ក្នុងគោលបំណងបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន និងពរជ័យ ដើម្បីឱ្យការរៀបចំកម្មវិធីប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ។ ពិធីនេះក៏បង្ហាញពីការគោរពចំពោះប្រពៃណី ទំនៀមទម្លាប់ និងតម្លៃវប្បធម៌ដែលជាផ្នែកមួយនៃអត្តសញ្ញាណជាតិខ្មែរ។ សូមជម្រាបថា ព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសួនវត្តបទុមវតី រាជធានីភ្នំពេញ ស្របពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០៕ ដោយ៖ ស្រីពី
កំណែប្រភព
{
  "publishedSourceRevision": "2",
  "publishedWorkingVersionId": "15839",
  "languageVersionId": "12629",
  "visibilityVersion": "3",
  "versionToken": "a1.JXzcY77Zdnsp1-M_8oFLpVifAoc4oIIhiB35MasI2Cs"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។