ប្រុងប្រយ័ត្ន! ហ្វូងដំរីព្រៃ ៦ ក្បាល ចុះស៊ី និងបំផ្លាញស្រូវប្រជាកសិករនៅស្រុកជាំក្សាន្ត
អាជ្ញាធរមូលដ្ឋានខេត្តព្រះវិហារបានរាយការណ៍ថា ដំរីព្រៃ៦ក្បាលបានចូលរកចំណីក្នុងស្រែ និងបំផ្លាញដំណាំស្រូវរបស់ប្រជាកសិករ។
ខ្លឹមសារប្រភព
នៅរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ មានការប្រទះឃើញហ្វូងដំរីព្រៃចំនួន ៦ ក្បាល បានចុះមកស៊ី និងបង្កការខូចខាតដល់ផលដំណាំស្រូវរបស់ប្រជាកសិករ នៅចំណុចស្រែត្រពាំងច្រឹក ដែលមានចម្ងាយប្រមាណ ២ គីឡូម៉ែត្រ ខាងត្បូងភូមិកោងយ៉ោង ស្ថិតក្នុងឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
យោងតាមប្រភពព័ត៌មានពីអាជ្ញាធរមូលដ្ឋានបានឱ្យដឹងថា ហ្វូងដំរីព្រៃទាំង ៦ ក្បាលនេះ គឺជាហ្វូងដំរីដែលធ្លាប់បានផ្លាស់ទីចេញពីភូមិសាស្ត្រស្រុកត្បែងមានជ័យ នាពេលកន្លងមក។ អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ នៅពេលនេះ ហ្វូងដំរីទាំងនោះហាក់បីដូចជាពុំសូវមានការភ័យខ្លាច ឬកោតញញើតនឹងមនុស្សដូចកាលដែលពួកវារស់នៅក្នុងដែនដីស្រុកត្បែងមានជ័យនោះឡើយ៕ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
"publishedSourceRevision": "3",
"publishedWorkingVersionId": "16295",
"languageVersionId": "13630",
"visibilityVersion": "4",
"versionToken": "a1.qXTt2DmvHI_sSv-BATf-QNxJG-kUCD1h6Q4wXMtqVd0"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
