រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

បារាំងប្រកាសអាសន្ន «កម្រិតខ្ពស់បំផុត» ចល័តកងកម្លាំង ៧ ម៉ឺននាក់ ត្រៀមទប់ទល់បាតុកម្មនៅក្នុងពិធីបុណ្យ Halloween

តាមសេចក្ដីរាយការណ៍ បារាំងគ្រោងដាក់ពង្រាយកម្លាំងប្រមាណ៧ម៉ឺននាក់ នៅអំឡុងបុណ្យ Halloween ដើម្បីត្រៀមទប់ទល់បាតុកម្មទ្រង់ទ្រាយធំប្រឆាំងថ្លៃជីវភាពកើនឡើង និងពង្រឹងវិធានការសន្តិសុខ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃប្រទេសបារាំង លោក Laurent Nunez បានប្រកាសដាក់ពង្រាយកងកម្លាំងរហូតដល់ ៧០.០០០ នាក់ នៅទូទាំងប្រទេស ដើម្បីត្រៀមលក្ខណៈទប់ទល់នឹងរលកបាតុកម្មទ្រង់ទ្រាយធំប្រឆាំងនឹងវិបត្តិជីវភាព ដែលគ្រោងធ្វើឡើងនៅថ្ងៃសៅរ៍ស្អែកនេះ ចំពេលនៃថ្ងៃបុណ្យ Halloween ៣១ តុលា)។ លោក Nunez បានព្រមាននៅក្នុងសន្និសីទសារព័ត៌មានថា ថ្ងៃទី ៣១ ខែតុលា គឺថ្ងៃដែលមានហានិភ័យខ្ពស់បំផុតក្នុងការបង្កភាពចលាចលក្នុងសង្គម ហើយរដ្ឋាភិបាលនឹងបន្តពង្រឹងវិធានការសន្តិសុខ រួមទាំងការប្រើប្រាស់រថពាសដែក និងរថយន្តបាញ់ទឹក។ ការប្រកាសអាសន្ននេះ ធ្វើឡើងបន្ទាប់ពីចលនា អាវកាក់ពណ៌លឿង ឬ Yellow Vests និងសហជីពនិស្សិត បានប្រកាសអំពាវនាវឱ្យមានការប្រមូលផ្តុំតវ៉ានៅមុខរដ្ឋសភា និងសាលាក្រុងទូទាំងប្រទេសបារាំង ដើម្បីប្រឆាំងនឹងការកើនឡើងនៃតម្លៃជីវភាពរស់នៅ ដែលបានវិវឌ្ឈន៍ទៅជាអំពើហិង្សា និងការលួចប្លន់ទ្រព្យសម្បត្តិជាបន្តបន្ទាប់។ គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃសៅរ៍សប្តាហ៍មុន បាតុកម្ម បានទាក់ទាញមនុស្សចូលរួមចន្លោះពី ៤១០,០០០ នាក់ ទៅ ជិត ១ លាននាក់ ដោយក្នុងនោះអាជ្ញាធរបានចាប់ខ្លួនបាតុករប្រមាណ ២៧០០ នាក់៕ អត្ថបទ៖ រិទ្ធី
កំណែប្រភព
{
  "publishedSourceRevision": "3",
  "publishedWorkingVersionId": "16293",
  "languageVersionId": "13624",
  "visibilityVersion": "5",
  "versionToken": "a1.wovNO6aDrQ6Ujz5LSQ1_PF7cUXK_tmJTqp7RM5r7cvc"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។