រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

តម្លៃប្រេង ស្ទុះឡើងលើស ១១៥ ដុល្លារ ខណៈក្រុមហ៊ូទីបន្តវាយប្រហារលើប្រទេសអារ៉ាប៊ីសាអូឌីត

តាមសេចក្ដីរាយការណ៍ ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលសាអូឌីត និងហានិភ័យនៅច្រកសមុទ្រ Hormuz បង្កក្តីបារម្ភពីការផ្គត់ផ្គង់ ដោយប្រេង Brent ឡើងដល់១១៥,៧៤ដុល្លារ និង WTI ដល់១០២,៧២ដុល្លារក្នុងមួយបារ៉ែល។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

តម្លៃប្រេងឆៅលើទីផ្សារអន្តរជាតិ បានស្ទុះហក់ឡើងយ៉ាងខ្លាំងនៅព្រឹកថ្ងៃសុក្រ ទី៣០ ខែតុលានេះ ដោយសារក្តីបារម្ភកើនឡើងជុំវិញការរអាក់រអួលនៃខ្សែច្រវាក់ផ្គត់ផ្គង់ បន្ទាប់ពីក្រុមហ៊ូទី បានបើកការវាយប្រហារសារជាថ្មីលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់ប្រទេសអារ៉ាប៊ីសាអូឌីត និងការកើនឡើងកម្ដៅសន្តិសុខនៅច្រកសមុទ្រហ័រមូស។ តម្លៃប្រេងឆៅ Brent បានកើនឡើង ៨៦ សេន គឺរហូតដល់ ១១៥,៧៤ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលប្រេងឆៅ WTI បានកើនឡើង ៧២ គឺរហូតដល់ ១០២,៧២ ដុល្លារក្នុងមួយបារ៉ែល។ ការកើនឡើងនេះបានធ្វើឱ្យតម្លៃប្រេងឆៅទាំងពីរប្រភេទនេះ ឈានទៅរកការកើនឡើងប្រចាំខែជាលើកទី ៤ ជាប់ៗគ្នា ដោយក្នុងខែតុលានេះ ប្រេង Brent កើនឡើងជិត ១៤% ខណៈប្រេង WTI កើនឡើងប្រមាណ ១៥%។ ដើមហេតុនៃវិបត្តិតម្លៃប្រេងនេះ កើតឡើងបន្ទាប់ពីក្រុមហ៊ូទីនៅប្រទេសយេម៉ែន បានប្រកាសទទួលខុសត្រូវលើការវាយប្រហារលើរោងចក្រប្រេងសំខាន់ៗរបស់ប្រទេសអារ៉ាប៊ីសាអូឌីត រួមមាន រោងចក្រប្រេង Ras Tanura, Rabigh និងទីតាំងក្រុមហ៊ុន Aramco នៅ Abqaiq។ ទន្ទឹមនឹងនេះ កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ក៏បានអះអាងថា នាវាដឹកប្រេងចំនួន ៣ គ្រឿង បានបុកមីនសមុទ្រ និងឆាបឆេះយ៉ាងសន្ធោសន្ធៅ ខណៈព្យាយាមបើកបរឆ្លងផ្លូវទឹកដោយគ្មានការអនុញ្ញាត នៅភាគខាងត្បូងនៃច្រកសមុទ្រហ័រមូស ដែលជាច្រកដឹកជញ្ជូនប្រេងដ៏សំខាន់បំផុតមួយក្នុងពិភពលោកនោះ៕អត្ថបទ៖ រិទ្ធី
កំណែប្រភព
{
  "publishedSourceRevision": "3",
  "publishedWorkingVersionId": "16290",
  "languageVersionId": "13615",
  "visibilityVersion": "5",
  "versionToken": "a1.9ZMxIyIuz18MvV_pErp8gSgtuVgw4DQJgUWkNuXHS_I"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។