ចិនពង្រីកឥទ្ធិពលកងទ័ពជើងទឹក! ត្រៀមបញ្ចេញនាវាផ្ទុកយន្តហោះទី ៤ នៅឆ្នាំ ២០២៧ ខាងមុខ
មជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិនៅអាមេរិក វាយតម្លៃថា នាវាផ្ទុកយន្តហោះទី៤របស់ចិន អាចត្រូវដាក់ចុះទឹកនៅឆ្នាំ២០២៧ ឬដើមឆ្នាំ២០២៨។ ប្រព័ន្ធថាមពល និងកាលវិភាគសាងសង់នៅតែជាការវាយតម្លៃ។
ខ្លឹមសារប្រភព
នាវាផ្ទុកយន្តហោះទី ៤ របស់ប្រទេសចិន ដែលត្រូវបានគេជឿជាក់ថាជានាវាដំណើរការដោយថាមពលនុយក្លេអ៊ែរដំបូងបង្អស់ អាចនឹងសម្ពោធឲ្យដំណើរការនៅឆ្នាំ ២០២៧ ឬដើមឆ្នាំ ២០២៨ ខាងមុខនេះ នេះបើយោងតាមការវាយតម្លៃចុងក្រោយពីមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិរបស់សហរដ្ឋអាមេរិក។
កាលបរិច្ឆេទនៃការប្រកាសសម្ពោធឲ្យដំណើរការនាវាថ្មីនៅឆ្នាំ២០២៧ នេះ គឺចំពេលនឹងខួប ១០០ ឆ្នាំនៃការបង្កើតកងទ័ពរំដោះប្រជាជនចិន ដែលជាពេលវេលាប្រវត្តិសាស្ត្រមួយ ដែលទីក្រុងប៉េកាំងតែងតែប្រកាសបង្ហាញពីសមិទ្ធផលបច្ចេកវិទ្យាយោធាកំពូលៗរបស់ខ្លួន។
ផ្អែកតាមរូបភាពផ្កាយរណបដែលថតបានក្នុងខែតុលានេះ បង្ហាញថានាវា Type 004 កំពុងសាងសង់នៅក្នុងរោងចក្រ Dalian ភាគឥសានប្រទេសចិន ដោយមានប្រវែងប្រមាណ ៣២២ ទៅ ៣២៧ ម៉ែត្រ និងទទឹង ៤៦ ម៉ែត្រ ដែលស្មើនឹងទំហំនៃនាវាផ្ទុកយន្តហោះធំបំផុតរបស់កងទ័ពជើងទឹកអាមេរិក។
នាវា Type 004 ត្រូវបានរំពឹងថានឹងបំពាក់ប្រព័ន្ធជើងទម្របាញ់បញ្ជូនយន្តហោះចម្បាំងដោយកម្លាំងអេឡិចត្រូម៉ាញ៉េទិច និងប្រព័ន្ធថាមពលនុយក្លេអ៊ែរ ដែលជួយឱ្យនាវាអាចធ្វើប្រតិបត្តិការបានយូរ និងឆ្ងាយពីដែនទឹករបស់ខ្លួន។
យោងតាមរបាយការណ៍ពីមន្ទីរប៉ង់តាហ្គូនបានប៉ាន់ប្រមាណថា ចិនមានគោលដៅបង្កើតនាវាផ្ទុកយន្តហោះរហូតដល់ ៩គ្រឿងត្រឹមឆ្នាំ ២០៣៥ ខាងមុខ៕ អត្ថបទ៖ រិទ្ធី
កំណែប្រភព
{
"publishedSourceRevision": "3",
"publishedWorkingVersionId": "16277",
"languageVersionId": "13583",
"visibilityVersion": "4",
"versionToken": "a1.HP84r33Zj3JhZZ7omfMwGuofivz2wVnKxWtW_OcuHKk"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
