រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

អាមេរិកអនុម័តលក់ប្រពន្ធ័គ្រាប់មីស៊ីល Patriot តម្លៃ ២.១ ពាន់លានដុល្លារឱ្យអ៊ុយក្រែន

រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃសុក្រម្សិលមិញថា ខ្លួនបានសម្រេចអនុម័តជាផ្លូវការនូវគម្រោងលក់ប្រពន្ធ័គ្រាប់មីស៊ីលការពារដែនអាកាស Patriot ក្នុងតម្លៃ ២.១ ពាន់លានដុល្លារ ទៅឱ្យប្រទេសអ៊ុយក្រែន។ ការសម្រេចចិត្តនេះធ្វើឡើង បន្ទាប់ពីរដ្ឋាភិបាលអ៊ុយក្រែន បានចោទប្រកាន់ក្រសួងសង្រ្គាមអាមេរិក ថាបានពន្យារពេលដោយចេតនាក្នុងការប្រគល់ប្រពន្ធ័អាវុធដ៏សំខាន់នេះ ដែលជាខែលការពារដ៏ចាំបាច់ប្រឆាំងនឹងការវាយប្រហារដោយគ្រាប់មីស៊ីលបាលីស្ទិករបស់រុស្ស៊ី។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃសុក្រម្សិលមិញថា ខ្លួនបានសម្រេចអនុម័តជាផ្លូវការនូវគម្រោងលក់ប្រពន្ធ័គ្រាប់មីស៊ីលការពារដែនអាកាស Patriot ក្នុងតម្លៃ ២.១ ពាន់លានដុល្លារ ទៅឱ្យប្រទេសអ៊ុយក្រែន។ ការសម្រេចចិត្តនេះធ្វើឡើង បន្ទាប់ពីរដ្ឋាភិបាលអ៊ុយក្រែន បានចោទប្រកាន់ក្រសួងសង្រ្គាមអាមេរិក ថាបានពន្យារពេលដោយចេតនាក្នុងការប្រគល់ប្រពន្ធ័អាវុធដ៏សំខាន់នេះ ដែលជាខែលការពារដ៏ចាំបាច់ប្រឆាំងនឹងការវាយប្រហារដោយគ្រាប់មីស៊ីលបាលីស្ទិករបស់រុស្ស៊ី។ ក្រសួងការបរទេសអាមេរិកបានបញ្ជាក់ថា ប្រពន្ធ័គ្រាប់មីស៊ីល Patriot ចំនួន ៥០០ គ្រាប់ ត្រូវបានបញ្ជាទិញសម្រាប់អ៊ុយក្រែន តាមរយៈមូលនិធិជំនួយឧបត្ថម្ភពីប្រទេសកាណាដា អាល្លឺម៉ង់ និងន័រវែស ដោយឆ្លងកាត់កម្មវិធីលក់អាវុធរបស់អាមេរិក ហើយគ្មានការចំណាយថវិការបស់ពលរដ្ឋអាមេរិកសូម្បីតែមួយសេន។ លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បានព្រមានថា ប្រទេសរបស់លោកជិតអស់គ្រឿងសព្វាវុធដ៏សំខាន់នេះហើយ ក្នុងការទប់ទល់នឹងការវាយប្រហារយ៉ាងសន្ធាប់ពីរុស្ស៊ី ខណៈដែលបានចោទប្រកាន់ក្រសួងសង្រ្គាមអាមេរិកចំៗថា បានពន្យារពេលក្នុងការដឹកជញ្ជូនប្រពន្ធ័គ្រាប់មីស៊ីល ដែលប្រទេសផ្សេងទៀតបានប្រមូលថវិកាទិញជូនអ៊ុយក្រែនរួចទៅហើយនោះ៕ អត្ថបទ៖ រិទ្ធី
កំណែប្រភព
{
  "publishedSourceRevision": "2",
  "publishedWorkingVersionId": "16309",
  "languageVersionId": "13555",
  "visibilityVersion": "3",
  "versionToken": "a1.nBO65a7QI6Z776PFFyiqT0qTYeLxMau2fnego2sPNOQ"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។