រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

កូរ៉េខាងត្បូងគ្រោងពង្រីកការហាមប្រឡងដល់ ៣ ឆ្នាំ សម្រាប់ករណីបន្លំប្រឡងដោយប្រើវ៉ែនតាឆ្លាតវៃ AI

ប្រទេសកូរ៉េខាងត្បូង កំពុងចាត់វិធានការក្តៅ និងដាក់ទោសយ៉ាងធ្ងន់ធ្ងរលើបេក្ខជនទាំងឡាយណាដែលត្រូវបានរកឃើញថា បានប្រើប្រាស់វ៉ែនតាវៃឆ្លត AI បន្លំអំឡុងពេលប្រឡងជ្រើសរើសនិស្សិតចូលសិក្សានៅគ្រឹះស្ថានឧត្តមសិក្សា ឬប្រឡងចូលមហាវិទ្យាល័យថ្នាក់ជាតិ។ វិធានការថ្មីនេះ រួមមានការដាក់ទោសតាមច្បាប់ព្រហ្មទណ្ឌ និងគម្រោងពង្រីករយៈពេលហាមចូលរួមការប្រឡងឡើងវិញរហូតដល់ទៅ ៣ ឆ្នាំ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ប្រទេសកូរ៉េខាងត្បូង កំពុងចាត់វិធានការក្តៅ និងដាក់ទោសយ៉ាងធ្ងន់ធ្ងរលើបេក្ខជនទាំងឡាយណាដែលត្រូវបានរកឃើញថា បានប្រើប្រាស់វ៉ែនតាវៃឆ្លត AI បន្លំអំឡុងពេលប្រឡងជ្រើសរើសនិស្សិតចូលសិក្សានៅគ្រឹះស្ថានឧត្តមសិក្សា  ឬប្រឡងចូលមហាវិទ្យាល័យថ្នាក់ជាតិ។ វិធានការថ្មីនេះ រួមមានការដាក់ទោសតាមច្បាប់ព្រហ្មទណ្ឌ និងគម្រោងពង្រីករយៈពេលហាមចូលរួមការប្រឡងឡើងវិញរហូតដល់ទៅ ៣ ឆ្នាំ។ ក្រសួងអប់រំកូរ៉េខាងត្បូងបានប្រកាសពីវិធានការដ៏ម៉ឺងម៉ាត់នេះកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ ខណៈដែលការប្រឡង ជ្រើសរើសនិស្សិតចូលសិក្សានៅគ្រឹះស្ថានឧត្តមសិក្សា នឹងចូលមកដល់នាខែវិច្ឆិកាខាងមុខនេះ។ វ៉ែនតាឆ្លាតវៃ AI បានក្លាយជាការប្រឈមមុខដ៏ធំមួយសម្រាប់អាជ្ញាធរកូរ៉េខាងត្បូង បន្ទាប់ពីមានករណីបន្លំប្រឡងជាបន្តបន្ទាប់ដោយប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យានេះ ខណៈដែលយោងតាមការរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង បានឱ្យដឹងថា ករណីបន្លំប្រើប្រាស់វ៉ែនតាឆ្លាតវៃចំនួន ៥ ករណី ត្រូវបានរាយការណ៍ក្នុងចន្លោះខែឧសភា និងខែមិថុនា។ ដើម្បីពង្រឹងការអនុវត្តច្បាប់ឱ្យកាន់តែមានប្រសិទ្ធភាព អាជ្ញាធរកូរ៉េខាងត្បូងនឹងដាក់ពង្រាយអ្នកត្រួតពិនិត្យផ្លូវការចំនួន ១៣១២ នាក់ នៅតាមមណ្ឌលប្រឡងទូទាំងប្រទេសក្នុងឆ្នាំនេះ៕ អត្ថបទ៖ រិទ្ធី
កំណែប្រភព
{
  "publishedSourceRevision": "3",
  "publishedWorkingVersionId": "16316",
  "languageVersionId": "13679",
  "visibilityVersion": "3",
  "versionToken": "a1.uqmA9-__1VVwJ380qiO8hEJ3jimlMzYnaJBwyhKDkxk"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។