រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ប៉ូឡូញវឹកវរខ្លាំង! ប្រធានាធិបតី បង្វែរក្បាលយន្តហោះត្រឡប់មកវិញភ្លាមៗ ចំពេលមានការអះអាងពីការធ្វើ «រដ្ឋប្រហារ»

ប្រធានាធិបតីប្រទេសប៉ូឡូញ លោក Karol Nawrocki បានសម្រេចលុបចោលដំណើរទស្សនកិច្ចផ្លូវការទៅកាន់ទ្វីបអាហ្វ្រិកភ្លាមៗ ខណៈយន្តហោះកំពុងហោះហើរលើអាកាស នឹងបានបញ្ជាឱ្យហោះត្រឡប់មកទីក្រុងវ៉ាសូវីវិញកាលពីថ្ងៃភ្លាមៗកាលពីថ្ងៃសុក្រម្សិលមិញនេះ ស្របពេលដែលកងកម្លាំងប៉ូលីសបង្រ្កាបអំពើបាតុកម្ម ត្រូវបានដាក់ពង្រាយនៅជុំវិញអគារតុលាការធម្មនុញ្ញរបស់ប្រទេស។ ស្ថានការណ៍ដ៏ក្តៅគគុកនេះ កើតឡើង បន្ទាប់ពីមានការព្យួរតំណែងប្រធានចៅក្រមនៃតុលាការនេះ គឺលោក Swieczkowski ចំពេលមានការប្រឈមមុខដាក់គ្នាយ៉ាងតានតឹងរវាងរដ្ឋាភិបាលកាន់អំណាច និងក្រុមស្តាំនិយម។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ប្រធានាធិបតីប្រទេសប៉ូឡូញ លោក Karol Nawrocki បានសម្រេចលុបចោលដំណើរទស្សនកិច្ចផ្លូវការទៅកាន់ទ្វីបអាហ្វ្រិកភ្លាមៗ ខណៈយន្តហោះកំពុងហោះហើរលើអាកាស នឹងបានបញ្ជាឱ្យហោះត្រឡប់មកទីក្រុងវ៉ាសូវីវិញកាលពីថ្ងៃភ្លាមៗកាលពីថ្ងៃសុក្រម្សិលមិញនេះ ស្របពេលដែលកងកម្លាំងប៉ូលីសបង្រ្កាបអំពើបាតុកម្ម ត្រូវបានដាក់ពង្រាយនៅជុំវិញអគារតុលាការធម្មនុញ្ញរបស់ប្រទេស។ ស្ថានការណ៍ដ៏ក្តៅគគុកនេះ កើតឡើង បន្ទាប់ពីមានការព្យួរតំណែងប្រធានចៅក្រមនៃតុលាការនេះ គឺលោក Swieczkowski ចំពេលមានការប្រឈមមុខដាក់គ្នាយ៉ាងតានតឹងរវាងរដ្ឋាភិបាលកាន់អំណាច និងក្រុមស្តាំនិយម។ រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Donald Tusk បានព្យាយាមជាច្រើនសប្តាហ៍មកហើយក្នុងការដកហូតតំណែងចៅក្រមតុលាការធម្មនុញ្ញទាំងឡាយណាដែលត្រូវបានតែងតាំងដោយរដ្ឋបាលអាណត្តិមុន ដែលបានដឹកនាំប្រទេសប៉ូឡូញពីឆ្នាំ ២០១៥ ដល់ឆ្នាំ ២០២៣។ ក្នុងអំឡុងអាណត្តិនោះ តុលាការទាំងនេះ តែងតែចេញសេចក្តីសម្រេចគាំទ្រច្បាប់ជាតិប៉ូឡូញ ដោយបដិសេធច្បាប់របស់សហភាពអឺរ៉ុប ហើយសហភាពអឺរ៉ុបបានចោទប្រកាន់តុលាការកំពូលប៉ូឡូញថា មានភាពយឺតយ៉ាវ និងលំអៀងខ្លាំងទៅខាងអាជ្ញាធរនយោបាយជាតិនិយម។ តែទោះជាយ៉ាងណា ប្រធានាធិបតីនៃប្រទេសនេះ ដែលជាអ្នកនយោបាយឯករាជ្យ បានវេតូ រារាំងការតែងតាំងចៅក្រមថ្មី។ គួរបញ្ជាក់ផងដែរថា ការប្រកាសព្យួរតំណែងលោក Swieczkowski ត្រូវបានធ្វើឡើងដោយចៅក្រមម្នាក់ទៀត គឺលោកស្រី Anna Korwin-Piotrowska ដែលបានថ្លែងថា ការសម្រេចចិត្តនេះ គឺចាំបាច់បំផុតដើម្បីស្តារនីតិរដ្ឋឡើងវិញ ខណៈដែលគណនី X ផ្លូវការរបស់តុលាការប៉ូឡូញ បានអះអាងថា ការធ្វើ «រដ្ឋប្រហារ» ពិតជាបានកើតឡើងមែន៕ អត្ថបទ៖ រិទ្ធី
កំណែប្រភព
{
  "publishedSourceRevision": "2",
  "publishedWorkingVersionId": "16365",
  "languageVersionId": "13723",
  "visibilityVersion": "3",
  "versionToken": "a1.vGhBcNoAFUCx-oMg5qO_QsxQxZOYSkEt1aTBD9G23Ho"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។