ម៉ាឡេស៊ីខាតបង់ប្រាក់ ១.៩ ពាន់លានដុល្លារ និងជីវិតមនុស្សជិត ២០០០ នាក់ ដោយសារវិបត្តិផ្សែងពុល!
វិបត្តិផ្សែងពុលនៅប្រទេសម៉ាឡេស៊ី ត្រូវបានគេប៉ាន់ប្រមាណថា បានបង្កឱ្យមានការខាតបង់ជាទឹកប្រាក់ប្រមាណ ៨ ពាន់លានរីងហ្គីត ដែលស្មើនឹងប្រមាណ ១.៩៧ ពាន់លានដុល្លារអាមេរិក និងអាចជាដើមហេតុបណ្តាលឱ្យមានមនុស្សប្រមាណ ១៧០០ នាក់បាត់បង់ជីវិត។ យោងតាមរបាយការណ៍ដែលមានចំណងជើងថា «រដូវកាលភ្លើងឆេះព្រៃឆ្នាំ ២០២៦ និងផ្សែងពុលឆ្លងដែននៅម៉ាឡេស៊ី» ឬ The 2026 Fire Season and Transboundary Haze in Malaysia បានឲ្យដឹងថា ផ្សែងពុល បានរួមចំណែកដល់ការស្លាប់មុនអាយុរបស់ប្រជាជនប្រមាណ ១៧០០ នាក់ ដោយក្នុងនោះប្រមាណ ១៦០០ នាក់ បណ្តាលមកពីផ្សែងចេញពីភ្លើងឆេះព្រៃ។
ខ្លឹមសារប្រភព
វិបត្តិផ្សែងពុលនៅប្រទេសម៉ាឡេស៊ី ត្រូវបានគេប៉ាន់ប្រមាណថា បានបង្កឱ្យមានការខាតបង់ជាទឹកប្រាក់ប្រមាណ ៨ ពាន់លានរីងហ្គីត ដែលស្មើនឹងប្រមាណ ១.៩៧ ពាន់លានដុល្លារអាមេរិក និងអាចជាដើមហេតុបណ្តាលឱ្យមានមនុស្សប្រមាណ ១៧០០ នាក់បាត់បង់ជីវិត។
យោងតាមរបាយការណ៍ដែលមានចំណងជើងថា «រដូវកាលភ្លើងឆេះព្រៃឆ្នាំ ២០២៦ និងផ្សែងពុលឆ្លងដែននៅម៉ាឡេស៊ី» ឬ The 2026 Fire Season and Transboundary Haze in Malaysia បានឲ្យដឹងថា ផ្សែងពុល បានរួមចំណែកដល់ការស្លាប់មុនអាយុរបស់ប្រជាជនប្រមាណ ១៧០០ នាក់ ដោយក្នុងនោះប្រមាណ ១៦០០ នាក់ បណ្តាលមកពីផ្សែងចេញពីភ្លើងឆេះព្រៃ។
ក្រៅពីវិបត្តិសុខភាពសាធារណៈ ផ្សែងពុលដែលអូសបន្លាយពេលយ៉ាងយូរ បានរំខានយ៉ាងធ្ងន់ធ្ងរដល់វិស័យផលិតកម្ម និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដោយជាលទ្ធផល ៣៧% នៃទីតាំងដែលរងការរំខានបានរាយការណ៍ពីការកាត់បន្ថយទិន្នផលផលិតកម្ម ២៧% បានផ្អាកប្រតិបត្តិការយ៉ាងហោចណាស់មួយជាបណ្តោះអាសន្ន និង ១៤% ទៀតប្រឈមនឹងការយឺតយ៉ាវក្នុងកាលវិភាគផលិតកម្ម និងការដឹកជញ្ជូនទំនិញ៕ អត្ថបទ៖ រិទ្ធី
កំណែប្រភព
{
"publishedSourceRevision": "2",
"publishedWorkingVersionId": "16369",
"languageVersionId": "13726",
"visibilityVersion": "2",
"versionToken": "a1.oQNeWBtpgC_WfPlfwrY10X0bp3QBz4mArtzikpky0TI"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
