រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

កម្ពុជា-ដាណឺម៉ាក បោះជំហានថ្មីក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី

កម្ពុជា និងដាណឺម៉ាក បានបង្កើតយន្តការពិគ្រោះយោបល់ទ្វេភាគីជាផ្លូវការ ដើម្បីពង្រឹងទំនាក់ទំនងការទូត និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ។ នេះបើតាមលទ្ធផលនៃកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីលើកទី១ រវាងប្រទេសទាំងពីរ ដែលបានធ្វើឡើងនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រោមការដឹកនាំជាសហប្រធានរបស់ឯកឧត្តម នង សាកល អនុរដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម Christian Tobias Bayer Tygesen ប្រធាននាយកដ្ឋានកិច្ចការអាស៊ី អូសេអានី អាម៉េរិកឡាទីន ការីបៀន និងអាម៉េរិក នៃក្រសួងការបរទេសដាណឺម៉ាក។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

កម្ពុជា និងដាណឺម៉ាក បានបង្កើតយន្តការពិគ្រោះយោបល់ទ្វេភាគីជាផ្លូវការ ដើម្បីពង្រឹងទំនាក់ទំនងការទូត និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ។ នេះបើតាមលទ្ធផលនៃកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីលើកទី១ រវាងប្រទេសទាំងពីរ ដែលបានធ្វើឡើងនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រោមការដឹកនាំជាសហប្រធានរបស់ឯកឧត្តម នង សាកល អនុរដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម Christian Tobias Bayer Tygesen ប្រធាននាយកដ្ឋានកិច្ចការអាស៊ី អូសេអានី អាម៉េរិកឡាទីន ការីបៀន និងអាម៉េរិក នៃក្រសួងការបរទេសដាណឺម៉ាក។ ក្នុងឱកាសនោះ ភាគីទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគី ដែលជាមូលដ្ឋានសម្រាប់រៀបចំការពិភាក្សាជាប្រចាំលើកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិស័យផ្សេងៗទៀតដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក។ យន្តការនេះក៏ជួយបង្កើនឱកាសឱ្យប្រទេសទាំងពីរពង្រីកទំនាក់ទំនង និងស្វែងរកកាលានុវត្តភាពសហការថ្មីៗបន្ថែមទៀត។ ជាមួយគ្នានេះ កិច្ចប្រជុំក៏ផ្តល់វេទិកាសម្រាប់មន្ត្រីជាន់ខ្ពស់នៃក្រសួងការបរទេសប្រទេសទាំងពីរ ផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិផងដែរ។ ចំណែកកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីលើកទី២ នឹងត្រូវរៀបចំឡើងនៅព្រះរាជាណាចក្រដាណឺម៉ាក ដែលជាការបន្តរក្សាសន្ទុះ និងពង្រឹងចំណងមិត្តភាពរវាងកម្ពុជា និងដាណឺម៉ាកឱ្យកាន់តែរឹងមាំ៕ អត្ថបទ៖ សុភ័ក្រ្ត
កំណែប្រភព
{
  "publishedSourceRevision": "2",
  "publishedWorkingVersionId": "16604",
  "languageVersionId": "14331",
  "visibilityVersion": "6",
  "versionToken": "a1.2Kss1vQGHGqlYp5x65mkevV8YGOLVb9pYEoUyrxvZGc"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។