រដ្ឋមន្ត្រីកសិកម្ម ចុះចែកស្រូវពូជជូនពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួន២ស្រុក ក្នុងខេត្តបន្ទាយមានជ័យ!
នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញចុះជួបសំណេះសំណាល និងផ្តល់ជូនស្រូវពូជប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងចំនួន២ស្រុក ក្នុងខេត្តបន្ទាយមានជ័យ។ ក្នុងនោះរួមមាន៖ ទីតាំងទី១.
ខ្លឹមសារប្រភព
នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញចុះជួបសំណេះសំណាល និងផ្តល់ជូនស្រូវពូជប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងចំនួន២ស្រុក ក្នុងខេត្តបន្ទាយមានជ័យ។
ក្នុងនោះរួមមាន៖ ទីតាំងទី១. ស្ថិតក្នុងឃុំណាំតៅ ស្រុកភ្នំស្រុក និងទី២. ស្ថិតក្នុងឃុំឈ្នួរមានជ័យ ឃុំព្រះនេត្រព្រះ និងឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ។
ឆ្លៀតក្នុងឱកាសនោះ ដើម្បីរួមចំណែកជួយដល់ការស្តារឡើងវិញសម្រាប់រដូវក្រោយ ឯកឧត្តមរដ្ឋមន្រ្តី បានលើកទឹកចិត្តដល់ប្រជាកសិករឱ្យចូលជាសមាជិកនៃសហគមន៍កសិកម្មទំនើបដែលមានស្រាប់នៅស្រុកព្រះនេត្រព្រះ ដោយយន្តការនេះនឹងជួយដល់ការសន្សំសំចៃចំណាយថ្លៃដើមផលិតកម្ម។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានសម្ដែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋបាលស្រុកទាំងពីរ ព្រមទាំងក្រុមការងារពាក់ព័ន្ធទាំងអស់ ដែលបានសហការគ្នាយ៉ាងសកម្ម ក្នុងការសម្របសម្រួលជួយសង្គ្រោះ និងការបែងចែកអំណោយសង្គ្រោះបន្ទាន់ជូនប្រជាពលរដ្ឋបានឆាប់រហ័ស៕ ដោយ៖ ស្រីពី
កំណែប្រភព
{
"publishedSourceRevision": "2",
"publishedWorkingVersionId": "16614",
"languageVersionId": "14340",
"visibilityVersion": "3",
"versionToken": "a1.ieOZIuEn-2xjltsCSAOd18mWAMmjQkf1VMveBLMCXVQ"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
