រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ខេត្តព្រះសីហនុ និងសាកលវិទ្យាល័យ WSB MERITO នៅប៉ូឡូញ រៀបចំជំនួបពិភាក្សា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ

ទីក្រុង Gdańsk ប្រទេសប៉ូឡូញ៖ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ ឯកឧត្ដម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំគណៈប្រតិភូខេត្ត ចូលរួមជំនួបពិភាក្សាការងារផ្លូវការជាមួយថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យ WSB MERITO UNIVERSITY ដែលស្ថិតក្នុងបណ្ដាញគ្រឹះស្ថានឧត្ដមសិក្សាឯកជនដ៏ធំជាងគេ និងមានប្រជាប្រិយភាពបំផុតមួយនៅក្នុងសាធារណរដ្ឋប៉ូឡូញ។ សាកលវិទ្យាល័យ WSB MERITO ត្រូវបានគេស្គាល់យ៉ាងច្បាស់លើការបណ្តុះបណ្តាលជំនាញកម្រិតខ្ពស់ និងជាតម្រូវការទីផ្សារការងារបច្ចុប្បន្ន មានពាណិជ្ជកម្មអន្តរជាតិ (International Trade), ការគ្រប់គ្រងធុរកិច្ច (Management), ហិរញ្ញវត្ថុ និងគណនេយ្យ (Finance and Accounting) ព្រមទាំង ច្បាប់ក្នុងអាជីវកម្ម (Law in Business) បច្ចេកវិទ្យាព័ត៌មាន (Computer Science / IT in Business) ទេសចរណ៍ និងការកម្សាន្ត (Tourism and Recreation) វិទ្យាសាស្ត្រសុខាភិបាល និងសុខភាពសាធារណៈ (Health Sciences & Healthcare)។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ទីក្រុង Gdańsk ប្រទេសប៉ូឡូញ៖ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ ឯកឧត្ដម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំគណៈប្រតិភូខេត្ត ចូលរួមជំនួបពិភាក្សាការងារផ្លូវការជាមួយថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យ WSB MERITO UNIVERSITY ដែលស្ថិតក្នុងបណ្ដាញគ្រឹះស្ថានឧត្ដមសិក្សាឯកជនដ៏ធំជាងគេ និងមានប្រជាប្រិយភាពបំផុតមួយនៅក្នុងសាធារណរដ្ឋប៉ូឡូញ។ សាកលវិទ្យាល័យ WSB MERITO ត្រូវបានគេស្គាល់យ៉ាងច្បាស់លើការបណ្តុះបណ្តាលជំនាញកម្រិតខ្ពស់ និងជាតម្រូវការទីផ្សារការងារបច្ចុប្បន្ន មានពាណិជ្ជកម្មអន្តរជាតិ (International Trade), ការគ្រប់គ្រងធុរកិច្ច (Management), ហិរញ្ញវត្ថុ និងគណនេយ្យ (Finance and Accounting) ព្រមទាំង ច្បាប់ក្នុងអាជីវកម្ម (Law in Business) បច្ចេកវិទ្យាព័ត៌មាន (Computer Science / IT in Business)  ទេសចរណ៍ និងការកម្សាន្ត (Tourism and Recreation) វិទ្យាសាស្ត្រសុខាភិបាល និងសុខភាពសាធារណៈ (Health Sciences & Healthcare)។ នៅក្នុងឱកាសជំនួបនោះ តំណាងថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យបានសម្តែងនូវបំណងប្រាថ្នាយ៉ាងមុតមាំ ក្នុងការបង្កើតទំនាក់ទំនងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយខេត្តព្រះសីហនុ។ ភាគីទាំងពីរបានរំពឹងទុកថា កិច្ចពិភាក្សានេះនឹងក្លាយជាផ្លែផ្កា និងជាចំណុចចាប់ផ្តើមដ៏សំខាន់ ក្នុងការបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ការផ្លាស់ប្តូរបទពិសោធន៍ និងការអភិវឌ្ឍធនធានមនុស្សរវាងប្រទេសប៉ូឡូញ និងកម្ពុជា ជាពិសេសជាមួយខេត្តព្រះសីហនុផ្ទាល់តែម្តង៕ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
  "publishedSourceRevision": "3",
  "publishedWorkingVersionId": "16639",
  "languageVersionId": "14379",
  "visibilityVersion": "3",
  "versionToken": "a1.yQUD3rNgyoZORFfZV2MMg-IE_2diq1yUvuuVyMEhX_0"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។