តម្លៃមាសធ្លាក់ចុះ ៥៦ ដុល្លារ ក្នុង១ជី នៅទីផ្សារកម្ពុជា ថ្ងៃទី២២ តុលានេះ
នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ មាសនៅទីផ្សារកម្ពុជាមានតម្លៃ៤៩៤ដុល្លារក្នុង១ជី ធ្លាក់ចុះ៥៦ដុល្លារ បើធៀបនឹងតម្លៃ៥៥០ដុល្លារក្នុង១ជីកាលពីថ្ងៃទី១៧ ខែតុលា។
ខ្លឹមសារប្រភព
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ តុលា ឆ្នាំ២០២៥នេះ តម្លៃមាសនៅទីផ្សារកម្ពុជា បានធ្លាក់ចុះចំនួន ៥៦ ដុល្លារក្នុង១ជី បន្ទាប់ពីមានការឡើងខ្ពស់នៅពាក់កណ្តាលខែមុន។ តាមតម្លៃផ្លូវការរបស់ហាងឆេងមាស តម្លៃមាសនៅថ្ងៃនេះស្មើនឹង ៤៩៤ ដុល្លារក្នុង១ជី ប្រៀបធៀបនឹងថ្ងៃទី១៧ តុលា ដែលមានតម្លៃខ្ពស់ដល់ ៥៥០ ដុល្លារក្នុង១ជី។
អ្នកជំនាញវិស័យមាសបានបញ្ជាក់ថា មូលហេតុនៃការធ្លាក់ថ្លៃនេះ គឺដោយសារការបញ្ចេញមាសច្រើនពីអ្នកស្តុក បន្ទាប់ពីតម្លៃមាសឡើងខ្ពស់ក្នុងពេលថ្មីៗនេះ ដែលធ្វើឲ្យទីផ្សារមាសក្លាយជាជន់ជោរ។ កត្តានយោបាយអន្តរជាតិ និងភាពមិនប្រាកដប្រជាជ័យក្នុងសេដ្ឋកិច្ចពិភពលោក ក៏ជាផ្នែកមួយដែលបណ្តាលឲ្យតម្លៃមាសមានការអស្ថិរភាពផងដែរ។
គួរឱ្យចងចាំថា នៅថ្ងៃទី១៧ តុលា តម្លៃមាសអន្តរជាតិបានឡើងដល់ ៤,៣៧៨ ដុល្លារក្នុង១អោន (ស្មើនឹងប្រហែល ៨,៣ ជី) ប៉ុន្តែបានធ្លាក់ចុះមកវិញនៅថ្ងៃទី១៩ តុលា ទៅត្រឹម ៤,២០០ ដុល្លារក្នុង១អោន ហើយនៅថ្ងៃទី២២ តុលានេះ តម្លៃនៅត្រឹម ៤,០៨០ ដុល្លារក្នុង១អោនប៉ុណ្ណោះ។
ជាបន្ថែម នៅថ្ងៃទី២១ តុលា តម្លៃមាសនៅទីផ្សារកម្ពុជាដល់ទៅ ៥២៥ ដុល្លារក្នុង១ជី មុនពេលធ្លាក់ចុះមកដល់តម្លៃបច្ចុប្បន្ន៕
ប្រភព៖ ក្រសួងព័ត៌មាន
ដោយ៖ ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "17175",
"languageVersionId": "15251",
"visibilityVersion": "2",
"versionToken": "a1.tq7HcZaAQr2viXW8rCtwfm-x2p9m8feRrF_lzsESvQk"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
