ឯកឧត្តម ទៀ សីហា ដឹកនាំគណៈប្រតិភូយោធា ត្រឡប់មាតុភូមិនិវត្តន៍បន្ទាប់ពីកិច្ចប្រជុំ GBC ពិសេស កម្ពុជា-ថៃ នៅម៉ាឡេស៊ី
ឯកឧត្តម ទៀ សីហា បានដឹកនាំគណៈប្រតិភូយោធាកម្ពុជាត្រឡប់ពីម៉ាឡេស៊ី នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ បន្ទាប់ពីកិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ។
ខ្លឹមសារប្រភព
នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃកងយោធពលខេមរភូមិន្ទ ត្រឡប់មាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាព បន្ទាប់ពីបានចូលរួមកិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ ដែលប្រព្រឹត្តទៅនៅប្រទេសម៉ាឡេស៊ី។
ក្រសួងការពារជាតិកម្ពុជា សូមសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាល និងក្រសួងការពារជាតិម៉ាឡេស៊ី ដែលបានទទួលរៀបចំ និងផ្តល់ការគាំទ្រយ៉ាងល្អ ក្នុងការប្រតិបត្តិកិច្ចប្រជុំពិសេសនេះ រួមទាំងកិច្ចប្រជុំត្រៀមការរបស់ក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ផងដែរ។
ដោយ៖ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "17052",
"languageVersionId": "14993",
"visibilityVersion": "2",
"versionToken": "a1.U6n_ZbKmuuou90ft3o93WB-yH3dbIfEV20ZuCis_j2Y"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
