កម្ពុជានឹងនាំដំឡូងមីស្រស់ប្រមាណ៩លានតោនក្នុង១ឆ្នាំ ទៅវៀតណាម
សហព័ន្ធដំឡូងមីកម្ពុជា និងសមាគមដំឡូងមីវៀតណាម បានចុះអនុស្សរណៈនៃការយោគយល់គ្នា ជំរុញការនាំចេញដំឡូងមីស្រស់ពីកម្ពុជាប្រមាណ៩លានតោនក្នុង១ឆ្នាំ ក្រោមអធិបតីភាពលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជ និងសមាគមដំទ្បូងមីវៀតណាម កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម។ ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា អនុស្សរណៈនៃការយោគយល់គ្នានេះ មានគោលបំណង ពង្រឹង និងកែលម្អផលិតកម្ម ការកែច្នៃ និងជំរុញការទិញលក់ដំឡូងមីរវាងកម្ពុជា និងវៀតណាម។
ខ្លឹមសារប្រភព
សហព័ន្ធដំឡូងមីកម្ពុជា និងសមាគមដំឡូងមីវៀតណាម បានចុះអនុស្សរណៈនៃការយោគយល់គ្នា ជំរុញការនាំចេញដំឡូងមីស្រស់ពីកម្ពុជាប្រមាណ៩លានតោនក្នុង១ឆ្នាំ ក្រោមអធិបតីភាពលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជ និងសមាគមដំទ្បូងមីវៀតណាម កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម។
ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា អនុស្សរណៈនៃការយោគយល់គ្នានេះ មានគោលបំណង ពង្រឹង និងកែលម្អផលិតកម្ម ការកែច្នៃ និងជំរុញការទិញលក់ដំឡូងមីរវាងកម្ពុជា និងវៀតណាម។ ការណ៍នេះនឹងជំរុញការនាំចេញដំឡូងមីស្រស់ពីកម្ពុជាប្រមាណ៩លានតោនក្នុង១ឆ្នាំ។
គូសបញ្ជាក់ថា ក្នុងត្រីមាសទី១ ឆ្នាំ២០២៥នេះ ការនាំចេញដំឡូងមីស្រស់របស់កម្ពុជាសម្រេចបាន ១,០៨ លានតោន មានការធ្លាក់ចុះជាង ១៦%, ចំណែកចំណិតដំឡូងមី កើន ៣៣,៧០% និងម្សៅដំឡូងមី កើនឡើង ១,៦៧%។ នេះបើយោងទៅតាមក្រសួងកសិកម្ម៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ចិន្តា ទីទិ
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "16981",
"languageVersionId": "14872",
"visibilityVersion": "2",
"versionToken": "a1.ryQ0R5Rz-Kt-q6f4qmDU6Ef5k8KIIoUIFxc88aMJU48"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
