រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

លោក ពុយ គា៖ នឹងមានរឿងក្រៅឆាកនៃកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ នៅទីក្រុងកូឡាឡាំពួរ ដែលមានលោកត្រាំធ្វើជាសាក្សី

នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥នេះ លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា និងជាអ្នកតាមដានរឿងក្រៅឆាកដ៏មានប្រជាប្រិយភាពខ្លាំងនៅប្រទេសកម្ពុជា បានត្រៀមចេញដំណើរទៅកាន់ប្រទេសម៉ាឡេស៊ី ដោយលោករំពឹងថានឹងមានរឿងក្រៅឆាកនៃកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃនៅទីក្រុងកូឡាឡាំពួរ ដែលមានលោកត្រាំនឹងធ្វើជាសាក្សី។ មុនឡើងយន្តហោះ លោក ពុយ គា បានលើកជាសំណួរថា តើអាចមានរឿងក្រៅឆាកនៃកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងកូឡាឡាំពួរដែរទេ?

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥នេះ លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា និងជាអ្នកតាមដានរឿងក្រៅឆាកដ៏មានប្រជាប្រិយភាពខ្លាំងនៅប្រទេសកម្ពុជា បានត្រៀមចេញដំណើរទៅកាន់ប្រទេសម៉ាឡេស៊ី ដោយលោករំពឹងថានឹងមានរឿងក្រៅឆាកនៃកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃនៅទីក្រុងកូឡាឡាំពួរ ដែលមានលោកត្រាំនឹងធ្វើជាសាក្សី។ មុនឡើងយន្តហោះ លោក ពុយ គា បានលើកជាសំណួរថា តើអាចមានរឿងក្រៅឆាកនៃកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងកូឡាឡាំពួរដែរទេ? ជាចម្លើយត្រួសៗ លោក ពុយ គា បានបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនឹងប្រព្រឹត្តទៅពីថ្ងៃទី26-28 ខែតុលា ឆ្នាំ2025 នៅទីក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ី។ ប្រធានក្លិបអ្នកកាសែតកម្ពុជា បានរំពឹងថា មេដឹកនាំធំៗពិភពលោក ជាពិសេស លោក Donald Trump នឹងមកចូលរួមដោយមានរឿងរ៉ាវជាច្រើនយកមកដាក់លើតុទាំងនៅប្រជុំពេញអង្គ និងទ្វេរភាគី ក្នុងនោះរឿងសំខាន់បំផុតសម្រាប់កម្ពុជាគឺ កិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ ដែលលោកត្រាំនឹងធ្វើជាសាក្សី។ យ៉ាងណាក៏ដោយ លោក ពុយ គា ក៏បានលើកជាសំណួរខ្លីៗចំនួន៤ជុំវិញការទាមទាររបស់ថៃស្តីពីការសម្រួលអាវុធធន់ធ្ងន់ ក្នុងនោះរួមមាន៖ ១.តើការសម្រួលអាវុធធន់ធ្ងន់ត្រូវធ្វើចំងាយប៉ុន្មានពីព្រំដែន? ២.តើយន្តហោះចម្បាំង និងដ្រូនពិឃាតរបស់ថៃដែលបានប្រើកន្លងមក ចាត់ចូលជាប្រភេទអាវុធធន់ធ្ងន់ដែរឬទេ? ៣.តើអាចឃាត់ថៃកុំឱ្យប្រើព្រលានយន្តហោះដែលស្ថិតនៅជិតព្រំដែនកម្ពុជាបានទេ? ៤.តើអាវុធធន់ធ្ងន់របស់ថៃនៅតែបាញ់បានឆ្ងាយដដែលទោះជាសម្រួលរូចហើយ? អ្នកតាមដានរឿងក្រៅឆាករូបនេះ ក៏បានលើកឡើងអំពី លោក Donald Trump ចំនួន២ចំណុចដែរថា៖ ១.តើលោក Trump មកចូលរួមប្រជុំអាស៊ានលើកនេះនឹងបានអ្វីវេចខ្ចប់យកទៅអាម៉េរិកវិញ? ២.តើលោក Trump នឹងនិយាយអ្វីទៅកាន់មេដឹកនាំថៃនិងកម្ពុជា ថាបើមិនគោរពកិច្ចព្រមព្រៀង លោកនឹងមានវិធានការណ៍តម្លើងពន្ធរហូតដល់៥០ ឬ៦០% ឬមានអ្វីក្រៅពីនេះ?…. បើសិនមិនមានអ្វីប្រែប្រួលទេ ការចុះកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងគូឡាឡាំពួរនឹងធ្វើឡើងនៅរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ តែប៉ុន្មានម៉ោងក្រោយពីលោក Donald Trump ចុះយន្តហោះ AIR FORCE ONE មកដល់ទឹកដីម៉ាឡេស៊ី៕ ប្រភព៖ លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា សម្រួល៖ ចិន្តា ទីទិ
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "16978",
  "languageVersionId": "14863",
  "visibilityVersion": "2",
  "versionToken": "a1.uNMj43KvawhjKpLcSkp0gT5vDx6FteX8COuy2mE4BE0"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។