ដើម្បីគេចពីការបង្ក្រាបទីតាំងឆបោកនៅមីយ៉ាន់ម៉ា ជនសង្ស័យប្រមាណជាង១ពាន់នាក់ រត់ឆ្លងចូលប្រទេសថៃ
តាមសេចក្តីរាយការណ៍ ជនសង្ស័យពាក់ព័ន្ធទីតាំងឆបោកជាង១ពាន់នាក់បានឆ្លងពីមីយ៉ាន់ម៉ាចូលថៃ ក្នុងនោះមានជនជាតិឥណ្ឌា៣៩៩នាក់ ចិន១៤៧នាក់ និងថៃ៣១នាក់ ហើយនៅពេលរាយការណ៍ ចំនួនអ្នកឆ្លងនៅតែបន្តកើន។
ខ្លឹមសារប្រភព
មីយ៉ាន់ម៉ា-ថៃឡង់ដ៍៖ ជនសង្ស័យជាង១ពាន់នាក់ រត់ឆ្លងចូលប្រទេសថៃ ដើម្បីគេចពីការបង្ក្រាបទីតាំងឆបោកនៅមីយ៉ាន់ម៉ាក្នុងចំណោមអ្នករត់គេចខ្លួនទាំងនោះ រួមមានជនជាតិឥណ្ឌា ៣៩៩នាក់ ជនជាតិចិន ១៤៧នាក់ ជនជាតិវៀតណាម ហ្វីលីពីន អេត្យូពី ប៉ាគីស្ថាន ឥណ្ឌូណេស៊ី នេប៉ាល់ និងពលរដ្ឋមកពីប្រទេសផ្សេងៗជាច្រើនទៀតនៅជុំវិញពិភពលោក រួមទាំងជនជាតិថៃចំនួន ៣១នាក់។
ជនបរទេសជាងមួយពាន់នាក់ ដែលសង្ស័យថាជាអ្នកធ្វើការនៅក្នុងមជ្ឈមណ្ឌលឆបោក បានរត់គេចខ្លួនឆ្លងកាត់ចេញពីព្រំដែនក្នុងទីក្រុងម្យាវ៉ាត់ឌី (Myawaddy) រដ្ឋការ៉ែន (Karen) ប្រទេសមីយ៉ាន់ម៉ា ចូលទៅកាន់ប្រទេសថៃ បន្ទាប់ពីប្រឈមនូវប្រតិបត្តិការបង្ក្រាបឧទ្យាន KK (KK Park) កាលពីថ្ងៃចន្ទ ។
ចំពោះមនុស្សទាំងអស់នោះ បានឆ្លងដែនចូលទៅក្នុងស្រុកម៉ែសូត្រ (Mae Sot) ខេត្តតាក (Tak) ប្រទេសថៃ ដោយចំនួនអ្នកឆ្លងចូលបានបន្តកើនឡើងរៀងរាល់ម៉ោង ៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ ៖ ប៉ៃ សុឃីម
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "17164",
"languageVersionId": "15222",
"visibilityVersion": "2",
"versionToken": "a1.cZ9sRShjRmd2DqerIY6Y_E7MHkg-6mIeUsKBypdTgSA"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
