រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ឯកឧត្តមម៉ាង ស៊ីណេត៖ «ខ្ញុំសប្បាយចិត្តដែលបានជួបប្អូនៗតែខ្ញុំមិនចង់ជួបប្អូនៗនៅទីនេះទេ»

អភិបាលខេត្តព្រះសីហនុ ម៉ាង ស៊ីណេត បាននាំយកជំនួយជូនអ្នកកំពុងព្យាបាលចំនួន១៨៦៣នាក់នៅមជ្ឈមណ្ឌលកែវផុស នៅថ្ងៃទី២៥ ខែតុលា និងលើកទឹកចិត្តឱ្យពួកគាត់ស្ដារជីវិតក្រោយចាកចេញ ដោយមិនត្រឡប់មកមជ្ឈមណ្ឌលវិញ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ថ្លែងចេញពីទីតាំងមជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនដោយស្ម័គ្រចិត្ត និងផ្នែកលើសសហគមន៍ កែវផុស ឯកឧត្តម ម៉ាង ស៊ីណេត លើកឡើងថា៖ «ខ្ញុំសប្បាយចិត្តដែលបានជួបប្អូនៗ ប៉ុន្តែខ្ញុំមិនចង់ជួបប្អូនៗនៅទីនេះទេ»។ ឯកឧត្តមអភិបាលខេត្តព្រះសីហនុថ្លែងដូច្នេះ នៅពេលដែលឯកឧត្តមអញ្ជើញនាំយកអំណោយរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិតប្រគល់ជូនអ្នកញៀនគ្រឿងញៀនជិត២ពាន់នាក់ (១,៨៦៣នាក់) ដែលកំពុងសម្រាកព្យាបាលនៅមជ្ឈមណ្ឌលនោះនាព្រឹកថ្ងៃទី២៥ ខែតុលា។ ឯកឧត្តមអភិបាលខេត្ត បាននិយាយទាំងអារម្មណ៍ខកចិត្តថា ខេត្តព្រះសីហនុកំពុងខ្វះកម្លាំងពលកម្មជាច្រើនដែលត្រូវបំពេញនៅតាមរោងចក្រសហគ្រាស ប៉ុន្តែបែរជាមកឃើញយុវជនទាំងអស់នៅទីនេះទៅវិញ។ ដូច្នេះឯកឧត្តមចង់ឃើញយុវជនទាំងអស់ដែលទីនេះក្លាយជាពលរដ្ឋល្អ មិត្តល្អ និងជួយចូលរួមការអភិវឌ្ឍន៍ជាតិមាតុភូមិរបស់យើង។ ក្នុងន័យនេះ ឯកឧត្តម ម៉ាង ស៊ីណេត ចង់សង្កត់ធ្ងន់ថា ប្រសិនបើពាក់ព័ន្ធជាមួយគ្រឿងញៀននោះយុវជនទាំងអស់មិនអាចជួយអភិវឌ្ឍន៍ជាតិបានទេ ផ្ទុយទៅវិញមានតែជាបន្ទុករបស់រាជរដ្ឋាភិបាលតែប៉ុណ្ណោះ។ ការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម គឺគ្រាន់តែយុវជនមានការងារធ្វើល្អស្របច្បាប់ និងជួយលើកកម្ពស់ជីវភាពគ្រួសារឱ្យរីកចម្រើន នោះស្មើនឹងការជួយអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិហើយ។ យ៉ាងណាមិញ ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់ទៀតថា៖ «សូមគិតគូរពិចារណាឡើងវិញ គិតថាការចូលមកទីនេះ(មជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនដោយស្ម័គ្រចិត្ត និងផ្នែកលើសសហគមន៍ កែវផុស) គឺជាមេរៀន និងបទពិសោធន៍នៃជីវិតមួយរបស់យើង។ ដូច្នេះ ពេលបានត្រឡប់ទៅវិញ សូមកុំត្រឡប់មកទីនេះម្តងទៀតឱ្យសោះ»។ លើសពីនេះ ឯកឧត្តម បានបញ្ជាក់បន្ថែមថា៖ «យើងបើកទទួលប្អូនៗនៅកន្លែងនេះ គឺបើកទាំងការឈឺចាប់ មិនមែនសប្បាយចិត្ត រីករាយនៅពេលដែលបានឃើញបងប្អូនមកច្រើននោះទេ។ ផ្ទុយទៅវិញ ពេលឃើញបងប្អូនមកកាន់តែច្រើន យើងឈឺចាប់កាន់តែខ្លាំង។ ដូច្នេះសង្ឃឹមថា ប្អូនៗចេញទៅវិញនឹងខិតខំកសាងអនាគតថ្មីឱ្យបានល្អប្រសើរ»។ គួររំលឹកថា នេះគឺជាលើកទី២ហើយដែលឯកឧត្តមអភិបាលខេត្តព្រះសីហនុ បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាជូនដល់មជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនដោយស្ម័គ្រចិត្ត និងផ្នែកលើសសហគមន៍ កែវផុស ខណៈលើកទី១ បានប្រគល់ជូនកាលពីអំឡុងខែមិថុនា ឆ្នាំ២០២៥៕ ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "17163",
  "languageVersionId": "15219",
  "visibilityVersion": "2",
  "versionToken": "a1.kZmTisWMeJuPe-PPwzoeXLasP7bwKnYkRq_74J-6PGc"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។