រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

កម្ពុជា លើកលែងការយកពន្ធលើទំនិញឧស្សាហកម្ម និងកសិកម្មពីអាម៉េរិក

អត្ថបទដកស្រង់សេចក្តីប្រកាសសេតវិមានថ្ងៃទី២៦ ខែតុលា ស្ដីពីការរៀបចំពន្ធគយ និងបទប្បញ្ញត្តិសម្រាប់ទំនិញអាម៉េរិកចូលទីផ្សារកម្ពុជា ដោយគ្រោងឱ្យមានការចូលដោយមិនបង់ពន្ធគយ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

សហរដ្ឋអាម៉េរិក និងកម្ពុជា បានឯកភាពគ្នាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយ ដែលនឹងផ្តល់ឱ្យអ្នកនាំចេញទំនិញរបស់សហរដ្ឋអាម៉េរិក ចូលមកកាន់ទីផ្សារកម្ពុជាមិនត្រូវបង់ពន្ធគយដែលមិនធ្លាប់មានពីមុនមក។ តាមសេចក្តីប្រកាសរបស់សេតវិមាន កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ កម្ពុជាបានយល់ព្រមលុបបំបាត់ពន្ធគយទាំងអស់លើទំនិញរបស់សហរដ្ឋអាម៉េរិក រួមទាំងផលិតផលម្ហូបអាហារ និងកសិកម្ម ក៏ដូចជាទំនិញឧស្សាហកម្ម ដែលមានន័យថា ការនាំចេញរបស់សហរដ្ឋអាម៉េរិកមកកាន់កម្ពុជា នឹងមិនត្រូវបង់ពន្ធគយឡើយ។ កម្ពុជា បានប្តេជ្ញាថា នឹងធ្វើឱ្យមានតម្លាភាពលើការនាំចេញរបស់សហរដ្ឋអាម៉េរិក រួមទាំងការទទួលស្គាល់បទប្បញ្ញត្តិត្រួតពិនិត្យរបស់សហរដ្ឋអាម៉េរិក ដើម្បីធានាថាទំនិញអាម៉េរិក មិនចាំបាច់ឆ្លងកាត់តម្រូវការធ្វើតេស្តបន្ថែមនោះទេ។ ការនាំចេញរបស់សហរដ្ឋអាម៉េរិកមកកាន់កម្ពុជា នឹងលែងប្រឈមចំពោះគុណវិបត្តិនៃភាពប្រកួតប្រជែង ជាមួយដៃគូពាណិជ្ជកម្មផ្សេងទៀតហើយ។ ការសម្រេចនេះបានធ្វើឡើង បន្ទាប់ពីនាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានជួបពិភាក្សាគ្នានៅឯប្រទេសម៉ាឡេស៊ី ជាទីដែលមានការចុះកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ៕ ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ចិន្តា ទីទិ
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "17133",
  "languageVersionId": "15149",
  "visibilityVersion": "2",
  "versionToken": "a1.NCyv9J7KpG2baSGa0qliqjgpJ2lwR8GxzfIahrT_CB4"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។