រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

FIFA ប្រកាសបង្កើតព្រឹត្តិការណ៍ FIFA ASEAN Cup សម្រាប់សមាជិកអាស៊ានទាំង១១ប្រទេស

FIFA និងអាស៊ានបានចុះអនុស្សរណៈយោគយល់គ្នា ដើម្បីបង្កើតព្រឹត្តិការណ៍ FIFA ASEAN Cup ខណៈទម្រង់ប្រកួតនឹងត្រូវរៀបចំជាមួយស្ថាប័នបាល់ទាត់ក្នុងតំបន់។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ព្រឹត្តិការណ៍កីឡាថ្មីមួយគឺ FIFA ASEAN Cup នឹងត្រូវដាក់ឱ្យដំណើរការជាផ្នែកមួយនៃកិច្ចព្រមព្រៀងរវាងសហព័ន្ធ FIFA និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដែលមានគោលបំណងជំរុញការអភិវឌ្ឍបាល់ទាត់ទូទាំងតំបន់។ តើក្រុមគោព្រៃកម្ពុជា នឹងសម្ភោធលើកពាន FIFA ASEAN Cup ជូនអ្នកគាំទ្រកម្ពុជាបានដែរឫទេ? ការប្រកាសនេះត្រូវបានធ្វើឡើងក្នុងអំឡុងពេលកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ នៅទីក្រុងកូឡាឡាំពួរកាលពីថ្ងៃទី២៦ ខែតុលា ដែលប្រធាន FIFA លោក Gianni Infantino និងអគ្គលេខាធិការអាស៊ាន ឯកឧត្តម កៅ គឹមហួន បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា។ ការប្រកួតនេះនឹងប្រមូលផ្តុំក្រុមជម្រើសជាតិមកពីរដ្ឋជាសមាជិកអាស៊ានទាំងអស់ចំនួន១១ប្រទេស មានប្រទេសកម្ពុជា, ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, ហ្វីលីពីន, សឹង្ហបុរី, ថៃ, ប៊្រុយនេដារុយសាឡឹម, វៀតណាម, ឡាវ, ភូមា និងចុងក្រោយគឺប្រទេសទីម័រខាងកើត។ តាមរយៈពានរង្វាន់ FIFA ASEAN Cup នឹងបង្រួបបង្រួមប្រទេសនានាជាមួយគ្នា ជាពិសេសទទួលបានភាពជោគជ័យយ៉ាងធំធេង ព្រោះវានឹងជួយជំរុញបាល់ទាត់ក្រុមជម្រើសជាតិនៅក្នុងតំបន់អាស៊ាន និងគាំទ្រដល់ការអភិវឌ្ឍកីឡានៅទូទាំងអាស៊ីអាគ្នេយ៍។ គូសបញ្ជាក់ថា ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោកនឹងធ្វើការជាមួយភាគីពាក់ព័ន្ធក្នុងតំបន់ រួមទាំងសហព័ន្ធបាល់ទាត់អាស៊ី សហព័ន្ធបាល់ទាត់អាស៊ាន និងសមាគមសមាជិក FIFA ដែលពាក់ព័ន្ធ ដើម្បីបញ្ជាក់ពីទម្រង់នៃព្រឹត្តិការណ៍នេះ៕ ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ចិន្តា ទីទិ
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "17130",
  "languageVersionId": "15140",
  "visibilityVersion": "2",
  "versionToken": "a1.9NNZmHn3UjKfFI_IsX__uV9NV8_MCtOnJLsitSKj6OA"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។