រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ៖ «ទន្លេមេគង្គ–ឡានឆាង ជាប្រភពនៃជីវិត និងជាអត្តសញ្ញាណនៃសន្តិភាព និងកិច្ចសហប្រតិបត្តិការ»

ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ ទេសរដ្ឋមន្ត្រី លី ធុជ បានបើកសិក្ខាសាលាស្តីពីសកម្មភាពមីនតំបន់មេគង្គ–ឡានឆាងនៅសៀមរាប ដោយលើកឡើងពីតួនាទីទន្លេនេះជាប្រភពជីវិត និងនិមិត្តសញ្ញានៃសន្តិភាពនិងកិច្ចសហប្រតិបត្តិការ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

នាព្រឹកថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២៥ នៅខេត្តសៀមរាប ឯកឧត្តមទេសរដ្ឋមន្ត្រី បណ្ឌិត លី ធុជ អនុប្រធានទី១ នៃអាជ្ញាធរមីន បានអញ្ជើញបើកសិក្ខាសាលាស្តីពីសកម្មភាពមីនក្នុងតំបន់មេគង្គ–ឡានឆាង និងបានបង្ហាញពីសារៈសំខាន់នៃទន្លេមេគង្គ–ឡានឆាង ដែលជាប្រភពនៃជីវិត និងជាអត្តសញ្ញាណនៃសន្តិភាព និងកិច្ចសហប្រតិបត្តិការ។ ឯកឧត្តមបានលើកទឹកចិត្តឱ្យបណ្តាប្រទេសក្នុងតំបន់បន្តសហការយ៉ាងជិតស្និទ្ធ ដើម្បីធានាសន្តិភាព និងសុវត្ថិភាព តាមរយៈការលុបបំបាត់មរតកសង្គ្រាម និងការកសាងក្តីសង្ឃឹម និងអនាគតដ៏រុងរឿងសម្រាប់ប្រជាជនក្នុងតំបន់។ ឯកឧត្តមបណ្ឌិត លី ធុជ បានបន្ថែមថា កម្ពុជា និងប្រទេសជាច្រើននៅក្នុងតំបន់មេគង្គ–ឡានឆាង បានសម្រេចបានសមិទ្ធផលសំខាន់ៗក្នុងសកម្មភាពមីន ប៉ុន្តែការគំរាមកំហែងពីមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅតែបន្តមាន ដែលទាមទារឱ្យបណ្តាប្រទេសពង្រឹងកិច្ចសហប្រតិបត្តិការតំបន់កាន់តែរឹងមាំ។ ក្នុងនាមជាម្ចាស់ផ្ទះ សម្ដេចទេសរដ្ឋមន្ត្រី បានស្វាគមន៍ និងថ្លែងអំណរគុណចំពោះប្រទេសក្នុងតំបន់មេគង្គ–ឡានឆាង និងភាគីពាក់ព័ន្ធនានា ដែលបានបង្ហាញឆន្ទៈក្នុងការបង្កើនកិច្ចសហប្រតិបត្តិការដើម្បីសម្រេចបានតំបន់មួយ ដែលគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។ ឯកឧត្តមបណ្ឌិត លី ធុជ ក៏បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងនាមជាប្រទេសគំរូ និងឈានមុខគេក្នុងការជំរុញការប្តេជ្ញាចិត្តរួម និងលើកកម្ពស់កិច្ចសហប្រតិបត្តិការផ្នែកមីនសកល ដើម្បីលុបបំបាត់ទុក្ខវេទនារបស់មនុស្សជាតិបង្កឡើងដោយមីន។ ក្នុងនោះ កម្ពុជាបានដាក់ចេញសេចក្តីថ្លែងការណ៍ និងផែនការសកម្មភាពសៀមរាប–អង្គរ ២០២៥–២០២៩ ដែលជាផែនទីដឹកនាំសកម្មភាពមីនសកល។ តាងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមបណ្ឌិត ក៏បានថ្លែងអំណរគុណដល់សាធារណរដ្ឋប្រជាមានិតចិន ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា និងទូទាំងពិភពលោក ព្រមទាំងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច–សង្គម និងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាពទាំងក្នុងតំបន់ និងលើកមូលដ្ឋានពិភពលោក។ សូមបញ្ជាក់ថា សិក្ខាសាលានេះជាផ្នែកមួយនៃគម្រោង «កិច្ចសហប្រតិបត្តិការមេគង្គ–ឡានឆាងក្នុងសកម្មភាពមីន» ដែលគាំទ្រដោយមូលនិធិពិសេសរបស់សាធារណរដ្ឋប្រជាមានិតចិន មានគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការតំបន់ និងការចែករំលែកចំណេះដឹង និងជំនាញផ្នែកសកម្មភាពមីន រវាងប្រទេសនានានៅក្នុងតំបន់មេគង្គ–ឡានឆាង។ ដោយ៖ ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "17085",
  "languageVersionId": "15050",
  "visibilityVersion": "2",
  "versionToken": "a1.kpuLB_FOexhesJLXkOIYlkb26YWelF-5_Y9G5fgaPpc"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។