រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ព័ត៌មានថាទីតាំងមួយនៅខេត្តពោធិ៍សាត់បើកល្បែងស៊ីសងតែសមត្ថកិច្ចទៅដល់ទីតាំងឃើញតែអ្នកផឹកកាហ្វេនិងអ្នកអង្គុយលេងអុកធម្មតា!

នគរបាលក្រុងពោធិ៍សាត់បានបញ្ជាក់ថា ការចុះពិនិត្យហាងកាហ្វេដែលត្រូវបានចោទថាបើកល្បែងអនឡាញ បានឃើញតែអ្នកផឹកកាហ្វេ និងអ្នកលេងអុកធម្មតា។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ទំព័រហ្វេសប៊ុកមួយឈ្មោះថា កំសាន្តព័ត៌មាន បានផ្សព្វផ្សាយលើបណ្តាញសង្គមថា នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ ទីតាំងប្រព្រឹត្តបទល្មើសល្បែងអនឡាញគ្រប់ប្រភេទមួយកន្លែងស្ថិតនៅភូមិពាលញែក សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ បើកដំណើរការយ៉ាងរលូន។ ជុំវិញនឹងករណីនេះ អធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ បានអះអាងថា កម្លាំងជំនាញបានចុះទៅដល់ទីតាំងហាងកាហ្វេនោះឃើញមានតែអ្នកមកផឹកកាហ្វេ និងអ្នកអង្គុយលេងអុកធម្មតាតែប៉ុណ្ណោះ។ កម្លាំងជំនាញសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្ទះព្រៃ រកមិនឃើញមានឧបករណ៍ ឬសម្ភារៈប្រើប្រាស់ណាមួយពាក់ព័ន្ធនឹងល្បែងស៊ីសងអនឡាញនៅទីតាំងខាងលើនោះទេ។ មិនតែប៉ុណ្ណោះ សមត្ថកិច្ចជំនាញ ក៏បានធ្វើកិច្ចសន្យាអប់រំ និងបានធ្វើការផ្សព្វផ្សាយអំពីផលប៉ះពាល់ពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសល្បែងស៊ីសងអនឡាញជាមួយម្ចាស់ហាងនោះ កុំលួចបង្កប់ ឬបើកទីតាំងពាក់ព័ន្ធនឹងល្បែងស៊ីសងអនឡាញ។ ក្នុងករណី សមត្ថកិច្ចរកឃើញទីតាំងខាងលើពិតជាមានការពាក់ព័ន្ធនឹងល្បែងស៊ីសងអនឡាញ នោះម្ចាស់ទីតាំងនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។ យ៉ាងណា ករណីនេះ សមត្ថកិច្ចកំពុងបន្តការស្រាវជ្រាវ និងស៊ើបសង្កេតទៀតផងដែរ។ នេះបើតាមការបញ្ជាក់បន្ថែមនៅក្នុងសេចក្តីបំភ្លឺព័ត៌មានរបស់អធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់៕ ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "17083",
  "languageVersionId": "15044",
  "visibilityVersion": "2",
  "versionToken": "a1.7bnKxkA-udLXdmZIDl4AASkmLbrtb9VdEhQHgPW1PgU"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។