ឧបនាយករដ្ឋមន្ត្រី ទៀ សីហា អញ្ជើញជាអធិបតីក្នុងពិធីរំលឹកខួបបញ្ចប់សង្គ្រាមលោកលើកទី១ នៅស្ថានទូតបារាំង
ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការពារជាតិ ទៀ សីហា អញ្ជើញជាអធិបតីពិធីរំលឹកយុទ្ធជនសង្គ្រាមលោកលើកទី១ នៅភ្នំពេញ ថ្ងៃទី១១ វិច្ឆិកា ឆ្នាំ២០២៥ ដោយស្ថានទូតបារាំងរៀបចំ ដើម្បីគោរពការលះបង់ និងមិត្តភាពកម្ពុជា–បារាំង។
ខ្លឹមសារប្រភព
នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតី ក្នុងពិធីរំលឹកវិញ្ញាណក្ខន្ធដល់យុទ្ធជនដែលបានបោះបង់ជីវិត ក្នុងសម័យសង្គ្រាមលោកលើកទី១ ដែលរៀបចំដោយស្ថានទូតបារាំង នៅទីក្រុងភ្នំពេញ។
នេះជាឆ្នាំទី៣ជាប់គ្នា ដែលស្ថានទូតបារាំងបានរៀបចំពិធីនេះ ដើម្បីគោរពចំពោះការបញ្ចប់សង្គ្រាមលោកលើកទី១ នៅមុខវិមាន«រូបពីរ» ដែលជានិមិត្តសញ្ញាបង្ហាញពីមិត្តភាព និងប្រវត្តិសាស្ត្ររួមរបស់ប្រទេសបារាំង និងកម្ពុជា។ វិមាននេះត្រូវបានសង់ឡើងពីដើមនៅឆ្នាំ១៩២៥ ប៉ុន្តែត្រូវបានបំផ្លាញដោយខ្មែរក្រហម។ ប៉ុន្តែបន្ទាប់មក រាជរដ្ឋាភិបាលកម្ពុជា បានសង់ឡើងវិញ និងដាក់សម្ពោធជាផ្លូវការ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣។
ពិធីរំលឹកនោះ គឺជាឱកាសសំខាន់មួយសម្រាប់រំលឹកដល់ការលះបង់ដ៏វីរវៈរបស់យុទ្ធជន និងបញ្ជាក់ពីមិត្តភាពដ៏រឹងមាំរវាងប្រទេសទាំងពីរ ដែលបានបន្តជាប់ទាក់ទងគ្នាតាមរយៈសន្តិភាព និងការសហប្រតិបត្តិការផ្នែកយោធា និងវប្បធម៌។
ដោយ៖ ទូរទស្សន៍ខេត្តព្រះសីហនុ
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "16986",
"languageVersionId": "14887",
"visibilityVersion": "2",
"versionToken": "a1.ELqD0BBOdfhRUh1pMlyiCF00ftlc-IugbdfPH01VoZQ"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
