រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

អាម៉េរិក ជំរុញឱ្យកម្ពុជានិងថៃ បន្តអនុវត្តតាមកិច្ចព្រមព្រៀងសន្តិភាព

អាម៉េរិកជំរុញឱ្យកម្ពុជា និងថៃរក្សាស្ថិរភាព និងបន្តអនុវត្តកិច្ចព្រមព្រៀងសន្តិភាព ខណៈកំពុងប្រមូលព័ត៌មានបន្ថែមអំពីហេតុការណ៍មីនដែលធ្វើឱ្យទាហានថៃរងរបួស នេះបើតាម Reuters។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

សហរដ្ឋអាម៉េរិកកំពុងប្រមូលព័ត៌មានបន្ថែមអំពីឧទ្ទវហេតុ ដែលទាហានថៃជាន់មីននៅក្បែរព្រំដែនកម្ពុជា ជាមួយការជំរុញឱ្យប្រទេសកម្ពុជានិងថៃបន្តរក្សាស្ថិរភាព និងអនុវត្តតាមកិច្ចព្រមព្រៀងសន្តិភាពដែលត្រូវបានចុះហត្ថលេខាដោយមានប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ធ្វើជាសាក្សី។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters ផ្សាយចេញពីថ្ងៃទី១២ ខែវិច្ឆិកានេះ។  ការជម្រុញឱ្យភាគីទាំងពីរគោរពកិច្ចព្រមព្រៀងសន្តិភាពនេះ បន្ទាប់ពីភាគីថៃបានសម្រេចផ្អាកការអនុវត្តតាមកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា ក្រោយទាហានថៃ៣នាក់រងរបួសក្នុងហេតុការណ៍ជាន់គ្រាប់មីន អំឡុងដើរល្បាតតាមព្រំដែន ហើយដែលកំពុងក្លាយជាការធ្វើតេស្ដមួយលើបទឈប់បាញ់ សម្របសម្រួលដោយលោក ដូណាល់ ត្រាំ។ រដ្ឋាភិបាលថៃបានចោទកម្ពុជាថា បានដាំមីនថ្មីៗនៅតាមបណ្ដោយព្រំដែនកំពុងមានជម្លោះរវាងប្រទេសទាំង២។ ក៏ប៉ុន្តែក្រសួងការពារជាតិកម្ពុជា បានច្រានចោល ការចោទប្រកាន់របស់ថៃ និងបានជំរុញឱ្យភាគីថៃ ចៀសវាងការល្បាតនៅតំបន់មានមីនចាស់សល់ពីសម័យសង្រ្គាម ហើយកម្ពុជានៅតែប្ដេជ្ញាចិត្តធ្វើការជាមួយថៃ ស្របទៅតាមកិច្ចព្រមព្រៀងសន្តិភាពដែលត្រូវបានចុះហត្ថលេខាកាលពីខែតុលាកន្លងទៅ។ គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul កាលពីថ្ងៃអង្គារ បានប្រាប់ឱ្យក្រសួងការពារជាតិថៃផ្អាកទាំងអស់ នូវការអនុវត្តតាមកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា ដោយមិនមានកាលកំណត់ ហើយថែមទាំងប្រកាសទៀតផងថាសន្តិភាពបានបិទបញ្ចប់ហើយ៕ ដោយ៖ ចិន្តា ទីទិ
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "16962",
  "languageVersionId": "14815",
  "visibilityVersion": "2",
  "versionToken": "a1.FxCuNPubVeEw5HPKIHq_0s9j4YdKV5hJ0g-nxyunULk"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។