ជនល្មើសយកនិមិត្តសញ្ញានិងរូបថ្នាក់ដឹកនាំធនាគារជាតិបោកប្រាស់ទ្រព្យសម្បត្តិប្រជាជន
ធនាគារជាតិនៃកម្ពុជាព្រមានប្រជាពលរដ្ឋកុំជឿតំណភ្ជាប់ និងវេទិកាវិនិយោគគួរឱ្យសង្ស័យ ឬលក់គណនីធនាគារ និងលេខទូរសព្ទ ដោយសារហានិភ័យនៃការឆបោក និងការបាត់បង់ទិន្នន័យផ្ទាល់ខ្លួន។
ខ្លឹមសារប្រភព
ធនាគារជាតិនៃកម្ពុជា បានក្រើនរំឭកសាធារណជនឱ្យបង្កើនការប្រុងប្រយ័ត្នចំពោះការចុចលើតំណភ្ជាប់គេហទំព័រឬផ្លែតហ្វមវិនិយោគដែលមិនមានប្រភពច្បាស់លាស់ និងកុំផ្ទេរប្រាក់ ផ្តល់ព័ត៌មានផ្ទាល់ខ្លួនឬលក់គណនីធនាគារ និងលេខទូរសព្ទឱ្យបុគ្គលដទៃឱ្យសោះ។ ការបញ្ជាក់ដូច្នេះ បន្ទាប់ពីមានជនល្មើសមួយចំនួនបានប្រើប្រាស់ឈ្មោះ និមិត្តសញ្ញា និងរូបភាពថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជាទៅបង្កើតព័ត៌មានក្លែងក្លាយ និងផ្សព្វផ្សាយតាមបណ្តាញសង្គម ក្នុងបំណងទុច្ចរិត និងបោកប្រាស់ទ្រព្យសម្បត្តិរបស់ប្រជាជន។
ធនាគារជាតិនៃកម្ពុជា តាមរយៈសេចក្តីជូនដំណឹងនៅថ្ងៃ១៤ ខែវិច្ឆិកានេះ បានបញ្ជាក់ថា ក្នុងករណីមានការបោកបញ្ឆោតខាងលើ សូមរាយការណ៍ភ្លាមៗទៅកាន់អាជ្ញាធរពាក់ព័ន្ធ។ ការណ៍នេះ ដើម្បីចៀសវាងការចាញ់បោក ឬធ្លាក់ទៅក្នុងកលល្បិចរបស់ជនទុច្ចរិតដែលអាចនាំឱ្យខាតបង់ទ្រព្យសម្បត្តិផ្ទាល់ខ្លួន និងជាប់ពាក់ព័ន្ធទៅនឹងទង្វើខុសច្បាប់ជាយថាហេតុ។ ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ទៀតថា ជនល្មើសមួយចំនួនបានប្រើល្បិចបោកបញ្ឆោតក្រោមទម្រង់ផ្សេងៗដូចជា ការក្លែងបន្លំខ្លួនជាសាច់ញាតិ ដើម្បីស្នើសុំខ្ចីប្រាក់ឬឱ្យផ្ទេរប្រាក់, ការក្លែងជាបុគ្គលិកគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ឬក្រុមហ៊ុនឯនជន ដើម្បីផ្តល់ព័ត៌មានក្លែងក្លាយអំពីរង្វាន់ ឬឱកាសការងារ ហើយតម្រូវឱ្យផ្ញើប្រាក់ជាមុន និងការបញ្ចុះបញ្ចូលទិញគណនីធនាគារ ឬលេខទូរសព្ទផ្ទាល់ខ្លួនដោយផ្តល់កម្រៃខ្ពស់ជាដើម៕
ទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "17048",
"languageVersionId": "14981",
"visibilityVersion": "2",
"versionToken": "a1.PwsuSE9NcNx092-yxx9L3bUlm4PFKi19jkOZYtGlcN0"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
