រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

បណ្តេញជនជាតិវៀតណាម៥៧នាក់ចេញពីកម្ពុជាពាក់ព័ន្ធគ្រឿងញៀន លួចស្នាក់នៅធ្វើការខុសច្បាប់ និងគ្មានលិខិតឆ្លងដែន

អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបណ្ដេញជនជាតិវៀតណាម៥៧នាក់ ក្នុងនោះស្រី១៥នាក់ ចេញពីកម្ពុជាកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ពាក់ព័ន្ធនឹងការស្នាក់នៅ និងធ្វើការខុសច្បាប់ និងករណីផ្សេងៗ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ជនជាតិវៀតណាមចំនួន ៥៧នាក់ (មានស្រី១៥នាក់) លួចស្នាក់នៅធ្វើការខុសច្បាប់ (ONLINE SCAMS) គ្មានលិខិតឆ្លងដែន ត្រូវបានសមត្ថកិច្ចកម្ពុជារកឃើញ និងបានបណ្តេញចេញពីប្រទេសកម្ពុជា។ ដោយឡែក ក្នុងចំណោមជនជាតិវៀតណាមទាំង ៥៧នាក់នេះ ក៏មានពាក់ព័ន្ធករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ជួញដូរបំពង់ខ្យល់សង្ស័យជាខ្យល់សប្បាយ (HAPPY BALOON) និងអ្នកអនុវត្តទោសចប់ ពាក់ព័ន្ធករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនដែរ។ អនុវត្តតាមអនុសាសន៍របស់ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បណ្តេញជនជាតិវៀតណាមទាំងនោះចេញពីកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី ខេត្តព្រៃវែង។ ចំណែកជនជាតិវៀតណាមដែលបានបណ្តេញចេញនាពេឡនេះ គឺនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានទទួលពីមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ខេត្តស្វាយរៀង និងខេត្តព្រះសីហនុ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ៕ ទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "16829",
  "languageVersionId": "14630",
  "visibilityVersion": "2",
  "versionToken": "a1.CGonZsqXbhTnpZ6PRcUr9ByHzu_p0axySuC8wawKOoY"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។