រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

អាមេរិកបារម្ភខ្លាំងពីអរិភាពតាមព្រំដែន កម្ពុជា–ថៃ ហៅឱ្យបញ្ឈប់បន្ទាន់ និងការពារជនស៊ីវិល

តាមស្ថានទូតអាមេរិកនៅព្រឹកថ្ងៃទី១០ ខែធ្នូ លោក Marco Rubio បារម្ភខ្លាំងចំពោះការប្រយុទ្ធតាមព្រំដែនកម្ពុជា–ថៃ អំពាវនាវឱ្យបញ្ឈប់អរិភាពភ្លាម ការពារជនស៊ីវិល និងគោរពវិធានបន្ថយភាពតានតឹងក្នុងកិច្ចព្រមព្រៀងកូឡាឡាំពួរថ្ងៃទី២៦ ខែតុលា។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

លោក Marco Rubio រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក បានគូសបញ្ជាក់ថា សហរដ្ឋអាមេរិក កំពុងមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការប្រយុទ្ធបន្តបន្ទាប់ ដែលបានបង្កគ្រោះថ្នាក់ និងការបាត់បង់ជីវិតនៅតំបន់ជាច្រើន តាមបណ្តោយព្រំដែនកម្ពុជា–ថៃ។ បើយោងតាមព័ត៌មានពីស្ថានទូតអាមេរិកប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២៥ ប្រភពបានឱ្យដឹងថា សហរដ្ឋអាមេរិក ទទូចឱ្យបញ្ឈប់អរិភាពនេះជាបន្ទាន់ និងអនុវត្តវិធានការការពារជនស៊ីវិលយ៉ាងតឹងរឹង។ ក៏ដូចជាការអំពាវនាវឱ្យភាគីទាំងពីរ វិលត្រឡប់ទៅគោរពវិធានកាត់បន្ថយភាពតានតឹង ដូចដែលបានកំណត់ក្នុងកិច្ចព្រមព្រៀងសន្តិភាព កូឡាឡំពួរ ថ្ងៃទី ២៦ ខែតុលា។ កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីកម្ពុជា និងថៃ ហើយមានលោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អានវ៉ា អ៊ីប្រាហ៊ីម ជាសាក្សី។ ដោយ៖ KPS99TV
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "17228",
  "languageVersionId": "15404",
  "visibilityVersion": "2",
  "versionToken": "a1.-w7C1JYHDcTF27zTeOQRDihDwRyZuFYunzumIiUnRRs"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។