រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

អំណោយឯកឧត្តម ហែម សុវត្ថិ លោកជំទាវ នេត ធីតាវិឈុណា និងលោកឧកញ៉ា ឬទ្ធី រស្មី យកជូនជនភៀសសឹកចំនួន ៥០០គ្រួសារ នៅស្រុកឆែប ខេត្តព្រះវិហារ

នៅថ្ងៃទី១០ ខែធ្នូ ក្រុមការងារបាននាំអំណោយរបស់លោក ហែម សុវត្ថិ លោកជំទាវ នេត ធីតាវិឈុណា និងលោកឧកញ៉ា ឬទ្ធី រស្មី ជូនជនភៀសសឹក៥០០គ្រួសារនៅស្រុកឆែប។ ស្បៀងនិងសម្ភារៈមានតម្លៃសរុប២៣,៦០៦.៧៦ដុល្លារ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ដើម្បីជួយដោះស្រាយការលំបាករបស់ជនភៀសសឹកតាមបណ្តោយព្រំដែន នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥នេះ ក្រុមការងារសប្បុរសជនបាននាំយកអំណោយរបស់ ឯកឧត្តម ហែម សុវត្ថិ និង លោកជំទាវ នេត ធីតាវិឈុណា និង លោកឧកញ៉ា ឬទ្ធី រស្មី  អគ្គនាយកទូរទស្សន៍ KPS99 TVខេត្តព្រះសីហនុ ជូនដល់ជនភៀសសឹកចំនួន ៥០០គ្រួសារដែលបានទទួលរងការបាញ់ប្រហារពីយោធាសៀមមកលើប្រជាជនកម្ពុជាស្លូតត្រង់ ដើម្បីមកកាន់ទីទួលសុវត្ថិភាពស្ថិតនៅក្នុងស្រុកឆែប ខេត្តព្រះវិហារ។ អំណោយរួមមានស្បៀង និងសម្ភារៈប្រើប្រាស់រួមមាន តង់ កន្ទេល ម៉ុង ភួយ ចានឆ្នាំង ធុងទឹក មី ត្រីខ បង្អែម ឆៃប៉ូវ ត្រីងៀត និងសម្ភារៈប្រើប្រាស់មួយចំនួនទៀតដែលសរុបទឹកប្រាក់អស់ចំនួន ២៣,៦០៦.៧៦ ដុល្លារ។ មានប្រសាសន៍នាឱកាសនោះ លោក ឃឹត សុធារ៉ា អភិបាលស្រុកឆែបបានថ្លែងអំណរគុណចំពោះក្រុមការងារសប្បុរសជនបាននាំយកអំណោយរបស់ ឯកឧត្តម ហែម សុវត្ថិ និងលោកជំទាវ នេត ធីតាវិឈុណា និង លោកឧកញ៉ា ឬទ្ធី រស្មី  អគ្គនាយកទូរទស្សន៍ KPS99 TV ខេត្តព្រះសីហនុជូនដល់ពលរដ្ឋភៀសសឹកដែលជម្លៀសពីសង្គ្រាមឈ្លានពានរបស់យោធាសៀមនៅស្រុកជាំក្សាន្តជាពិសេសនៅតំបន់មុំបីមកស្នាក់នៅមណ្ឌលសុវត្ថិភាពនៅវត្តកំពង់សង្កែ ក្នុងភូមិសង្កែ ឃុំកំពង់ស្រឡៅ១ ស្រុកឆែប ខេត្តព្រះវិហារ ដែលបច្ចុប្បន្នជនភៀសសឹកមានចំនួន៨១០គ្រួសារស្មើ៣២០០នាក់។ លោកអភិបាលស្រុកបញ្ជាក់ថា ចំពោះមុខថ្នាក់ដឹកនាំខេត្ត ស្រុក គ្រប់លំដាប់ថ្នាក់បានយកចិត្តទុក្ខដាក់បងប្អូនជនភៀសសឹកទាំងអស់ អំពីសុខភាព មានសេវាសុខាភិបាល មានជំរកស្នាក់នៅ មានទឹកភ្លើងប្រើប្រាស់ និងមានស្បៀងម្ហូអាហារ សម្ភារប្រើប្រាស់ ដែលបានមកពីការជួយឧបត្ថមពីសប្បុរសជនជាបន្តបន្ទាប់៕  អត្ថបទ៖ ប៉ៃ សុឃីម រូបភាព៖ ទាវ វិឆាត
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "17211",
  "languageVersionId": "15353",
  "visibilityVersion": "2",
  "versionToken": "a1.YGu_FpPbyksmIwnoFn2oufPZaAg3X9wROrXu1uxm_Vw"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។