លោកជំទាវលឹម សាមានថារាល់តម្លៃសេវាបានបិទជាសាធារណៈនៅតាមមន្ទីរពេទ្យនិងមណ្ឌលសុខភាពដើម្បីការពារការទូទាត់ក្រៅផ្លូវការ
លោកស្រី លឹម សាមាន បានលើកពីការបិទផ្សាយតម្លៃសេវានិងប្រព័ន្ធគ្រប់គ្រងឌីជីថល PMRS ក្នុងសន្និបាតសុខាភិបាលថ្ងៃទី២៦ ខែមីនា។
ខ្លឹមសារប្រភព
ប្រធានមន្ទីរសុខាភិបាលខេត្តព្រះសីហនុ លោកជំទាវឱសថការី លឹម សាមាន លើកឡើងថា ដើម្បីធានាបាននូវតម្លាភាព និងអភិបាលកិច្ចល្អ រាល់តម្លៃសេវាត្រូវបានបិទផ្សាយជាសាធារណៈនៅតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាព ដើម្បីការពារការទូទាត់ក្រៅផ្លូវការ។
ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារសុខាភិបាលខេត្តព្រះសីហនុឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ កាលពីថ្ងៃទី២៦ ខែមីនា លោកជំទាវឱសថការី បានបញ្ជាក់ថា មន្ទីរសុខាភិបាល ក៏បានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងឌីជីថល (PMRS) ដើម្បីតាមដានរាល់ចំណូល-ចំណាយ និងការប្រើប្រាស់សេវាឱ្យមានសុពលភាព និងរហ័សផងដែរ។
លោកជំទាវប្រធានមន្ទីរសុខាភិបាលខេត្តព្រះសីហនុ ពន្យល់ថា ការពង្រឹងគុណភាពសេវានៅតាមមូលដ្ឋានផ្ទាល់ បានដើរតួជា «ខែលការពារប្រាក់ហោរប៉ៅ» របស់ប្រជាពលរដ្ឋយ៉ាងសកម្ម។ លោកជំទាវ បន្ថែមថា សមិទ្ធផលនេះ មិនត្រឹមតែជួយកាត់បន្ថយបន្ទុកចំណាយ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ ស្របតាមយុទ្ធសាស្រ្តគាំពារសង្គមរបស់រាជរដ្ឋាភិបាល៕
អត្ថបទ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "14355",
"languageVersionId": "9131",
"visibilityVersion": "2",
"versionToken": "a1.osqSSzyqrn0Q_iBQZdtCHjmZVaNLih8Mk5pY3DoqQq8"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
