រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ក្រសួងការងារ ប្រកាសឱកាសការងារច្រើនសន្ធឹកសន្ធាប់នៅភ្នំពេញ ជាង២២,០០០កន្លែង ស្វាគមន៍អតីតពលករ និងអ្នកស្វែងរកការងារ

តួលេខផ្សព្វផ្សាយគិតត្រឹមថ្ងៃទី២៨ ខែមីនា មានការងារ២២២១៩កន្លែងក្នុងឧស្សាហកម្មនិងសេវាកម្ម ដោយអាចមើលខិតបណ្ណក្រសួងឬទាក់ទង១២៩៧។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

រាជធានីភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រកាសថា រាជធានីភ្នំពេញ ដែលជាគន្លងសេដ្ឋកិច្ចសំខាន់នៃប្រទេសកម្ពុជា កំពុងផ្តល់ឱកាសការងារជាច្រើនសន្ធឹកសន្ធាប់ សរុបជាង ២២,០០០កន្លែង សម្រាប់អតីតពលករដែលត្រឡប់មកពីប្រទេសថៃ ក៏ដូចជាអ្នកកំពុងស្វែងរកការងារធ្វើ។ យោងតាមការផ្សព្វផ្សាយរបស់ក្រសួង គិតត្រឹមថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ មានឱកាសការងារចំនួន ២២,២១៩កន្លែង កំពុងរង់ចាំបេក្ខជនចូលបំពេញការងារ ក្នុងវិស័យឧស្សាហកម្ម និងសេវាកម្ម ដែលជាវិស័យសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ដើម្បីចូលរួមទទួលយកឱកាសទាំងនេះ អ្នកស្វែងរកការងារអាចពិនិត្យព័ត៌មានលម្អិតអំពីរោងចក្រ សហគ្រាស និងមុខតំណែងផ្សេងៗ តាមរយៈខិតបណ្ណការងារដែលក្រសួងបានផ្សព្វផ្សាយជាសាធារណៈ។ ជាមួយគ្នានេះ ក្រសួងក៏បានណែនាំឱ្យបងប្អូនអតីតពលករ និងអ្នកស្វែងរកការងារទាំងអស់ អាចទំនាក់ទំនងដោយផ្ទាល់ទៅកាន់រោងចក្រ ឬសហគ្រាសដែលចាប់អារម្មណ៍ ឬទាក់ទងមកលេខទូរស័ព្ទបន្ទាន់ ១២៩៧ ដើម្បីទទួលបានជំនួយក្នុងការសម្របសម្រួល និងស្វែងរកការងារដែលសមស្របផងដែរ។ ការផ្តល់ឱកាសការងារជាច្រើននេះ បង្ហាញពីសមត្ថភាពនៃទីផ្សារការងារនៅភ្នំពេញ ដែលកំពុងតែសកម្ម និងមានសក្ដានុពលខ្ពស់ក្នុងការទទួលយកកម្លាំងពលកម្មវិញ៕ ដោយ៖ KPS99TV
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "14386",
  "languageVersionId": "9216",
  "visibilityVersion": "2",
  "versionToken": "a1.bgXValoEELDCg1eTWqLR-FlTrxKoNbfGpJnCXDUHK2U"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។