រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ក្រសួងការងារ ចាប់ផ្តើមចុះធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធ រយៈពេល ៣ថ្ងៃ!

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ថ្នាក់ដឹកនាំ មន្រ្តីរាជការនិងបុគ្គលិកនៃក្រសួងបានធ្វើជំរឿន នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ នាទីស្តីការក្រសួង ក្នុងគោលបំណងធ្វើបច្ចុប្បន្នភាពទិន្នន័យរចនាសម្ព័ន្ធ និងមន្ត្រីរាជការឱ្យមានភាពត្រឹមត្រូវ ឯកភាពគ្នា និងអាចប្រើប្រាស់បានរួមគ្នា ដើម្បីពង្រឹងប្រសិទ្ធភាពការគ្រប់គ្រងធនធានមនុស្ស និងការរៀបចំរចនាសម្ព័ន្ធរបស់ក្រសួង។ គណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្ដែងនៅតាមរចនាសម្ព័ន្ធនៃក្រសួងមុខងារសាធារណៈ រួមជាមួយក្រុមការងារជំរឿនរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចាប់ផ្តើមចុះធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធរបស់ក្រសួងក្នុងរាជធានីភ្នំពេញ រយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ថ្នាក់ដឹកនាំ មន្រ្តីរាជការនិងបុគ្គលិកនៃក្រសួងបានធ្វើជំរឿន នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ នាទីស្តីការក្រសួង ក្នុងគោលបំណងធ្វើបច្ចុប្បន្នភាពទិន្នន័យរចនាសម្ព័ន្ធ និងមន្ត្រីរាជការឱ្យមានភាពត្រឹមត្រូវ ឯកភាពគ្នា និងអាចប្រើប្រាស់បានរួមគ្នា ដើម្បីពង្រឹងប្រសិទ្ធភាពការគ្រប់គ្រងធនធានមនុស្ស និងការរៀបចំរចនាសម្ព័ន្ធរបស់ក្រសួង។ គណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្ដែងនៅតាមរចនាសម្ព័ន្ធនៃក្រសួងមុខងារសាធារណៈ រួមជាមួយក្រុមការងារជំរឿនរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចាប់ផ្តើមចុះធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធរបស់ក្រសួងក្នុងរាជធានីភ្នំពេញ រយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦។ សូមជម្រាបថា នៅថ្ងៃទី២៨ និងទី២៩ ខែកក្កដា ឆ្នាំ២០២៦ ការចុះធ្វើជំរឿន ធ្វើឡើងនៅអគារទីស្តីការក្រសួង និងអគារស្នាក់ការកណ្តាលបេឡាជាតិសន្តិសុខសង្គម ខណៈថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ ធ្វើឡើងនៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស និងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា៕ ប្រភព៖ ក្រសួងការងារ ដោយ៖ ធី លីថូ
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "12587",
  "languageVersionId": "4945",
  "visibilityVersion": "2",
  "versionToken": "a1.c9hNrdcAa0lzaq_8ANCDJbMX0bXBpshbGS-1WGGzWM4"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។