រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

សារទិវាបើកបវេសនកាល! សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ដាំផ្ញើអាណាព្យាបាល និងសិស្សានុសិស្ស យកចិត្តទុកដាក់លើការសិក្សា និងការប្រើប្រាស់បច្ចេកវិទ្យា

សេចក្តីសង្ខេប

យោងតាមសារលិខិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា ២០២៦-២០២៧ ដែលប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ៦រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព. ស.២៥៧០ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចធិបតីបានលើកទឹកចិត្ត និងដាក់ចេញនូវអនុសាសន៍គន្លឹះសំខាន់ៗ ជូនដល់អាណាព្យាបាល និងយុវសិស្ស ត្រូវយកចិត្តទុកដាក់ជំរុញ និងគាំទ្រកូនចៅឱ្យចុះឈ្មោះចូលរៀនជាប្រចាំ ព្រមទាំងតាមដានការសិក្សា អត្តចរិត សីលធម៌ សុជីវធម៌ និងឥរិយាបថរបស់កូនចៅទាំងនៅក្នុងគ្រួសារ និងសហគមន៍។

យោងតាមសារលិខិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា ២០២៦-២០២៧ ដែលប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ៦រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចធិបតីបានលើកទឹកចិត្ត និងដាក់ចេញនូវអនុសាសន៍គន្លឹះសំខាន់ៗ ជូនដល់អាណាព្យាបាល និងយុវសិស្ស ត្រូវយកចិត្តទុកដាក់ជំរុញ និងគាំទ្រកូនចៅឱ្យចុះឈ្មោះចូលរៀនជាប្រចាំ ព្រមទាំងតាមដានការសិក្សា អត្តចរិត សីលធម៌ សុជីវធម៌ និងឥរិយាបថរបស់កូនចៅទាំងនៅក្នុងគ្រួសារ និងសហគមន៍។

បង្កើតបរិយាកាសសិក្សាល្អនៅផ្ទះ ជួយកូនចៅរៀនសូត្របន្ថែម និងលើកទឹកចិត្តឱ្យមានទម្លាប់អានសៀវភៅជាប្រចាំ តាមរយៈការចំណាយពេលអាន និងពិភាក្សាជាមួយកូន ដើម្បីពង្រឹងចំណេះដឹង ជំនាញគិត និងទម្លាប់សិក្សាដោយខ្លួនឯង។
ក្នុងបរិបទឌីជីថលនេះ សម្តេចធិបតីបានបញ្ជាក់ថា៖ «សូមចូលរួមណែនាំ និងតាមដានការប្រើប្រាស់បច្ចេកវិទ្យា និងបណ្តាញសង្គមរបស់កូនចៅឱ្យបានសមស្រប មានសុវត្ថិភាព និងផ្ដល់ប្រយោជន៍ដល់ការសិក្សា និងការអភិវឌ្ឍ»។
សម្តេចធិបតីបានផ្ដាំផ្ញើដល់ក្មួយៗសិស្សានុសិស្ស យុវជន និងយុវនារី ការអភិវឌ្ឍខ្លួនគ្រប់ជ្រុងជ្រោយត្រូវបន្តខិតខំរៀនសូត្រ ស្រាវជ្រាវ និងអភិវឌ្ឍខ្លួនជាប្រចាំ ដោយផ្តោតលើ វិជ្ជាសម្បទា បំណិនសម្បទា កាយសម្បទា និងចរិយាសម្បទា ដើម្បីក្លាយជាមូលធនមនុស្សប្រកបដោយសមត្ថភាព និងទំនួលខុសត្រូវខ្ពស់។
សូមស្រឡាញ់ និងថែរក្សាខ្លួន ស្រឡាញ់គ្រួសារ មានវិន័យ និងចៀសឱ្យឆ្ងាយពីគ្រឿងញៀន អំពើអបាយមុខ និងអំពើអវិជ្ជមានគ្រប់រូបភាព ដើម្បីកសាងអនាគតដ៏ភ្លឺស្វាងសម្រាប់ខ្លួនឯង គ្រួសារ និងប្រទេសជាតិ៕ ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…