រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ខេត្តព្រះសីហនុ និងសាកលវិទ្យាល័យ WSB MERITO នៅប៉ូឡូញ រៀបចំជំនួបពិភាក្សា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ

សេចក្តីសង្ខេប

ទីក្រុង Gdańsk ប្រទេសប៉ូឡូញ៖ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ ឯកឧត្ដម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំគណៈប្រតិភូខេត្ត ចូលរួមជំនួបពិភាក្សាការងារផ្លូវការជាមួយថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យ WSB MERITO UNIVERSITY ដែលស្ថិតក្នុងបណ្ដាញគ្រឹះស្ថានឧត្ដមសិក្សាឯកជនដ៏ធំជាងគេ និងមានប្រជាប្រិយភាពបំផុតមួយនៅក្នុងសាធារណរដ្ឋប៉ូឡូញ។ សាកលវិទ្យាល័យ WSB MERITO ត្រូវបានគេស្គាល់យ៉ាងច្បាស់លើការបណ្តុះបណ្តាលជំនាញកម្រិតខ្ពស់ និងជាតម្រូវការទីផ្សារការងារបច្ចុប្បន្ន មានពាណិជ្ជកម្មអន្តរជាតិ (International Trade), ការគ្រប់គ្រងធុរកិច្ច (Management), ហិរញ្ញវត្ថុ និងគណនេយ្យ (Finance and Accounting) ព្រមទាំង ច្បាប់ក្នុងអាជីវកម្ម (Law in Business) បច្ចេកវិទ្យាព័ត៌មាន (Computer Science / IT in Business) ទេសចរណ៍ និងការកម្សាន្ត (Tourism and Recreation) វិទ្យាសាស្ត្រសុខាភិបាល និងសុខភាពសាធារណៈ (Health Sciences & Healthcare)។

ទីក្រុង Gdańsk ប្រទេសប៉ូឡូញ៖ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ ឯកឧត្ដម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំគណៈប្រតិភូខេត្ត ចូលរួមជំនួបពិភាក្សាការងារផ្លូវការជាមួយថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យ WSB MERITO UNIVERSITY ដែលស្ថិតក្នុងបណ្ដាញគ្រឹះស្ថានឧត្ដមសិក្សាឯកជនដ៏ធំជាងគេ និងមានប្រជាប្រិយភាពបំផុតមួយនៅក្នុងសាធារណរដ្ឋប៉ូឡូញ។

 

សាកលវិទ្យាល័យ WSB MERITO ត្រូវបានគេស្គាល់យ៉ាងច្បាស់លើការបណ្តុះបណ្តាលជំនាញកម្រិតខ្ពស់ និងជាតម្រូវការទីផ្សារការងារបច្ចុប្បន្ន មានពាណិជ្ជកម្មអន្តរជាតិ (International Trade), ការគ្រប់គ្រងធុរកិច្ច (Management), ហិរញ្ញវត្ថុ និងគណនេយ្យ (Finance and Accounting) ព្រមទាំង ច្បាប់ក្នុងអាជីវកម្ម (Law in Business) បច្ចេកវិទ្យាព័ត៌មាន (Computer Science / IT in Business)  ទេសចរណ៍ និងការកម្សាន្ត (Tourism and Recreation) វិទ្យាសាស្ត្រសុខាភិបាល និងសុខភាពសាធារណៈ (Health Sciences & Healthcare)។

 

នៅក្នុងឱកាសជំនួបនោះ តំណាងថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យបានសម្តែងនូវបំណងប្រាថ្នាយ៉ាងមុតមាំ ក្នុងការបង្កើតទំនាក់ទំនងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយខេត្តព្រះសីហនុ។ ភាគីទាំងពីរបានរំពឹងទុកថា កិច្ចពិភាក្សានេះនឹងក្លាយជាផ្លែផ្កា និងជាចំណុចចាប់ផ្តើមដ៏សំខាន់ ក្នុងការបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ការផ្លាស់ប្តូរបទពិសោធន៍ និងការអភិវឌ្ឍធនធានមនុស្សរវាងប្រទេសប៉ូឡូញ និងកម្ពុជា ជាពិសេសជាមួយខេត្តព្រះសីហនុផ្ទាល់តែម្តង៕ ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…